សិស្សថ្នាក់ទី១២​នៃ​វិទ្យាល័យ ភូមិថ្មី ក្រុងបានលុង ខេត្តរតនគិរីម្នាក់​ត្រូវជនតិរិច្ឆានរំលោភរួចសម្លាប់ចោលយ៉ាងព្រៃផ្សៃ

 

 

 

ខេត្ត​រតនៈគីរី​ ៖​ សាក​សព​យុវតី​នៃ​វិទ្យា​ល័យ​ ភូមិ​ថ្មី​ម្នាក់​ត្រូវ​បាន​គេ​ប្រទះឃើញដេកស្លាប់ទាំងអក្រាតកាយ ក្នុងវាលស្មៅជាប់តូបលក់ចាប់ហួយ ស្ថិតក្នុងភូមិ៤ សង្កាត់កាចាញ ក្រុងបានលុង ខេត្តរតនគិរី។

តាមសម្ដី​ឪពុក​របស់​ជនរងគ្រោះ ឈ្មោះ ស៊ុត អាត់ ជនជាតិគ្រឹងរៀបរាប់ឲ្យដឹងថា កូនស្រីគាត់ឈ្មោះ អាត់ ស៊ីង អាយុ១៨ឆ្នាំ ជាសិស្សថ្នាក់ទី១២ រៀននៅវិទ្យាល័យ ហ៊ុន សែន ភូមិថ្មី ក្រុងបានលុង។

តាម​ប្រភព​ដដែល​បាន​បន្ត​ទៀត​ថា​ កូនស្រី​របស់​គាត់​តែងតែដេកក្នុងតូបលក់ចាប់ហួយម្នាក់ឯង គឺមិនដែល​ឡើងដេកនៅផ្ទះ​ក្រោយជាមួយក្រុមគ្រួសារនោះទេ។ហើយយប់កើតហេតុនេះ មិនមានឮសូរសំឡេងអ្វីគួរឲ្យចាប់អារម្មណ៍ដែរ ប៉ុន្តែចន្លោះម៉ោង៧-៨យប់រូបគាត់ចូលមក​តូប​លក់ហួយ មិនឃើញដូចសព្វដងក៏ដើររកជុំវិញផ្ទះ។​លុះដល់ម៉ោង៣ទៀបភ្លឺ ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្រាប់តែឃើញដេកក្នុងវាលស្មៅក្បែរតូបលក់ចាប់ហួយ ទាំងអក្រាតកាយគួរអាណិតអាសូរ​ខ្លាំង​ណាស់​ស្ទើ​តែ​មិន​ជឿរ​។
ក្រោយ​ពី​កើត​ហេតុ​គេ​ឃើញ​កម្លាំង​នគរ​បាល​ កម្លាំង​អាវុធ​ហត្ថ​ នឹង​អាជ្ញាធរ​ជា​ច្រើន​ទៀត​ចុះ​មក​ធ្វើ​កោសល្យវិច្ច័យ​។

តាម​ប្រភព​ព័ត៌មានពី​កម្លាំង​នគរ​បាល​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អោយ​ដឹង​ថា​ ករណី​ឃាតកម្មនោះ ជាករណីរំលោភសម្លាប់ ព្រោះសពគេឃើញមានស្នាមច្របាច់ក ហើយនៅកន្លែងកើតហេតុមានស្នាមប្រតាយប្រតប់គ្នាផងដែរ។

សូម​បញ្ជាក់​ថា​ ៖​រហូតដល់៧៖៤៥នាទី ព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០១៨នេះ លោក ហាក់ ហ៊ន់ ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្តរតនគិរី ដឹកនាំសមត្ថកិច្ចនគរបាលជំនាញ នគរបាលមូលដ្ឋានអាវុធហត្ថមូលដ្ឋាន និងមន្ត្រីសុខាភិបាល ធ្វើកោសល្យវិច្ឆ័យរួចប្រគល់ឲ្យ ក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី។

បច្ចុប្បន្ននេះ​កម្លាំង​នគរ​បាល​ កម្លាំង​អាវុធ​ហត្ថ​នឹង​អាជ្ញាធរ​ពាក់​ព័ន្ធ​កំពុង​ដុតដៃ​ដុតជើង​តាម​ដាន​ស្រាវ​ជ្រាវ​ស្វែង​រក​មុខ​ជន​ដៃ​ដល់​យក​មក​ផ្ដន្ទាទោស​ទៅ​តាម​ច្បាប់​៕៩៨

 

 

Leave a Reply

Your email address will not be published. Required fields are marked *