សង្ស័យបែកថ្នាំញៀន កាប់កូនស្រីស្លាប់ និងកាប់អ្នកភូមិម្នាក់ទៀត របួសធ្ងន់

ព្រះសីហនុះ-មិនដឹងថាបុរសម្នាក់នេះស្រវឹងស្រា ឬស្រវឹងគ្រឿងញៀនខ្លាំងយ៉ាងណាទេ បានជានៅសុខៗទាញកាំបិតដេញកាប់ក្រុមគ្រួសារ និងអ្នកជិតខាង ព្រមទាំងកាប់កូនស្រីខ្លួនឯងអាយុ៣ឆ្នាំស្លាប់យ៉ាងអាណោចអាធ័ម ។

ហេតុការនេះកើតឡើងកាលពីម៉ោង១០យប់ថ្ងៃទី៧ខែធ្នូឆ្នាំ.២០១៦ស្ថិតក្នុងភូមិវាលមាស.ឃុំវាលរេញ.ស្រុកព្រៃនប់.ខេត្តព្រះសីហនុបង្កដោយជនសង្ស័យ​ឈ្មោះជិវ.រដ្ឋាភេទប្រុស​អាយុ២៥ឆ្នាំ.មុខរបរជាងទងមានទីលំនៅចំណុចកើតហេតុបានប្រើកាំបិតកាប់ទៅលើជនរងគ្រោះដែលត្រូវជាកូនស្រីបង្កើតឈ្មោះជិវ.លីហួរភេទស្រីអាយុ៣ឆ្នាំ(ស្លាប់នៅកន្លែង)។

ក្រោយពីកាប់សម្លាប់កូនរួចជនសង្ស័យបានរត់ចេញតាមផ្លូវជាតិលេខ៤ដេញកាប់យុវជនម្នាក់ទៀតឈ្មោះមាន.ហួតអាយុ១៧ឆ្នាំ.មុខរបរសិស្សមានទីលំនៅភូមិបឹងវែង.ឃុំវាលរេញ.ស្រុកព្រៃនប់.ខេត្តព្រះសីហនុបណ្តាលឲ្យរងរបួសត្រង់ប្រអប់ដៃស្តាំក្នុងពេលជនរងគ្រោះកំពុងដើរតាមផ្លូវ។

ស្រ្តីឈ្មោះជិន.សាមាឌី អាយុ២៥ឆ្នាំ.មុខរបរមេផ្ទះ ត្រូវជាប្រពន្ធរបស់ជនសង្ស័យ​ឲ្យសមត្ថកិច្ចដឹងថា ជនសង្ស័យមានសភាពដូចមនុស្សបែកថ្នាំហើយបានបំផ្លិចបំផ្លាញសម្ភារៈ​ប្រើប្រាស់ក្នុងផ្ទះទាញកាំបិតដេញកាប់អ្នកនៅក្នុងផ្ទះ តែស្ត្រីជាភរិយារូបនេះបានរត់ពួនគេចខ្លួនមកប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍ នៅសល់តែកូនស្ររងគ្រោះនៅក្នុងផ្ទះ ត្រូវប្តីកាប់សម្លាបតែម្តង៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *