រថយន្តស៊េរីទំនើបមួយគ្រឿងបើកបត់ចូលសណ្ឋាគារ​កៀរ​ម៉ូតូដួលបណ្តាលស្ត្រីជនជាតិបរទេសម្នាក់រងរបួសបែកមុខមាត់

 

 

 

ភ្នំពរញ៖ រថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកLX-៥៧០បើកបត់ស្តាំចូលសណ្ឋាគារ​ ស្រែលាភ ខ្វះការប្រុងប្រយត្ន័បណ្តាលឲ្យកៀរ​ម៉ូតូមួួយគ្រឿងជិះដោយស្ត្រីជនជាតិបរទេសម្នាក់ដួលបោកនិងថ្នល់រងរបួសបែកមុខបែកមាត់ឈាមហូរស្រោចលើម៉ូតូ រួចបើកចូលក្នុងសណ្ឋគារ​សំងំដេកធ្វើព្រងើយ។ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧-៤០នាទីយប់ថ្ងៃទី៤ ខែកុម្ភះឆ្នាំ២០១៨ ស្ថិតនៅចំណុចមុខសណ្ឋាគា ស្រែលាភ តាមបណ្តោយផ្លូវលេខ៦០៨ ក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោគ រាជធានីភ្នំពេញ។

តាម​ប្រភព​ព័ត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹង​ថាមុនកើតហេតុគេឃើញរថយន្តស៊េរីទំមួយគ្រឿងម៉ាកឡិចសុីសLX-៥៧០ពាក់ស្លាកលេខភ្នំពេញ2AV-9899បើកបរ​តាម​បណ្ដោយ​ផ្លូវ​៦០៨ក្នុង​ទិស​ដៅ​ពីកើតទៅលិច។លុះមកដល់ចំណុចកើតហេតុខាងលើបានបត់ស្តាំដៃចូលក្នុងសណ្ឋាគា ស្រែលាភ​ ដោយខ្វះការប្រុងប្រយត្ន័បណ្តាលឲ្យ​កៀរ​ម៉ូតូមួយគ្រឿងម៉ាកហុងដា​ពណ៌​សពាក់ស្លាកលេខភ្នំពេញ1GC-0453ជិះដោយស្ត្រីជនជាតិបរទេសម្នាក់ស្របទិសដៅគ្នាបណ្តាលឲ្យដួលបោកនិងថ្នល់រងរបួសបែកមុខបែកមាត់​ រួច​ត្រូវប្តីស្ត្រីរងគ្រោះបញ្ជូនតាមរឺម៉កកង់បីទៅសង្គ្រោះភ្លាមៗ។​ចំណែកឯរថយន្តបង្កបានបើកចូលទៅក្នុងសណ្ឋាគារ​ស្រែលាភបន្ទប់លេខ១៧៧បិតទ្វារ​សំងំដេកធ្វើព្រងើយ។

ក្រោយកើតហេតុ​កម្លាំងនគរបាល​មូលដ្ឋានបានចុះមកដល់​កន្លែង​កើត​ហេតុ​បានទំនាក់ទំនងទៅ​នគរបាល​ជំនាញចុះមកដល់កន្លែងកើតហេតុ​ ខណៈ​នោះក៏មានអ្នកតំណាងខាងរថយន្តបង្កចេញមុខមកសម្របសម្រួលជាមួយខាងសាច់ញាត្តិជនរងគ្រោះដោយបានចេញសំណងចំនួន២០០ដុល្លាដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕​ ខុង​មុីង​

 

 

Leave a Reply

Your email address will not be published. Required fields are marked *