រយះពេល៣ម៉ោងលួចម៉ូតូបានសម្រេចចំនួន២គ្រឿង​អស់​លក្ខណ៍​ជាប់​អន្ទាក់​កម្លាំងនគរបាល​

 

 

ភ្នំពេញ៖​ជនសង្ស័យ​ម្នាក់ត្រូវបានកម្លាំងនគរបាលប៉ុស្តិបឹងទំពុន២សហការណ៏ជាមួយកម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជយ័២ឃាត់ខ្លួនបានក្រោយពីធ្វើសកម្មភាពលួចម៉ូតូចំនួន២គ្រឿង។ហេតុ​ការណ៍​នេះ​បាន​កើតឡើង​កាលពីវេលាម៉ោង៥និង៣០នាទីព្រឹក​ថ្ងៃទី៥ខែកុម្ភឆ្នាំ២០១៨ស្ថិតនៅចំនុចផ្លូវបេតុងភូមិឬស្សីសង្កាត់ស្ទឹងមានជយ័២ខណ្ឌមានជយ័។

ជនសង្ស័យ​ដែល​កម្លាំង​នគរ​បាល​ឃាត់ខ្លួនបានមានឈ្មោះ ជី ម៉ាប់​ អាយុ១៨ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួលម្តុំចាក់អង្រែលើ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។

តាមប្រភព​ព័ត៌មានពី​កម្លាំង​នគរ​បាល​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​អោយដឹងថា នៅមុនពេលកើតហេតុ ជនសង្ស័យខាងលើបានធ្វើសកម្មភាពលួចម៉ូតូ២គ្រឿង នៅបន្ទប់ជូលនៅម្ដុំមុខរោងចក្រSL ឋិតនៅក្នុងភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ។ពេលនោះជនសង្ស័យបានលួចម៉ូតូមួយគ្រឿងម៉ាកZoomer ហើយយកទៅទុកនៅក្នុងដីឡូមួយកន្លែង រួចបានទៅយកម៉ូតូមួយគ្រឿងទៀតម៉ាតហុងដាឌ្រឹមសង់ ពេលនោះកម្លាំងប៉ុស្តិ៍នគរបាលបឹងទំពុន២ចុះល្បាតនៅក្នុងមូលដ្ឋានការពារសុខសុវត្ថភាពជូនប្រជាពលរដ្ឋក៏ប្រទះឃើញនិងមានការសង្ស័យក៏ឃាត់ខ្លួនសួរ​នាំទៅទើបដឹង​ថាជនសង្ស័យបានលួចម៉ូតូ ហើយបានប្រគល់អោយមកប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ២យកមកសួរនាំបន្ត ។

ក្រោយពីសួរនាំរួចជនសង្សយ័ខាងលើបានសារភាពថាម៉ូតូទាំង២គ្រឿងពិតប្រាកដមែនតែមិនមែននៅទឹកដីខណ្ឌមានជ័យទេ គឺនៅទឹកដីខណ្ឌដង្កោ ពេលនោះកម្លាំងប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ២ទាក់ទងមកកម្លាំងព្រហ្មទណ្ឌខណ្ឌដង្កោមកយកជនសង្ស័យចាត់ការបន្ត។

ម៉ូតូដែលជនសង្ស័យធ្វើសកម្មលួចម៉ាកZoomer Xពណ៍ក្រហមលាយខ្មៅពាក់ស្លាកលេខភ្នំពេញ1Gk4626និងម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាC125សេរីឆ្នាំ២០១៤ពណ៍ខ្មៅពាក់ស្លាកលេខកំពង់ឆ្នាំង1C4095

បច្ចុប្បន្នជនសង្ស័យត្រូវបានឃុំ​ខ្លួនបណ្ណោះអាសន្ន​នៅ​អធិការដ្ឋានខណ្ឌ​ដង្កោ​ ដើម្បី​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕បញ្ញា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *