រថយន្តកូរ៉េដឹកឥដ្ឋបុករះរថយន្ត៣គ្រឿងធ្លាក់ប្រឡាយបង្កការកកស្ទះចរាចរណ៍

 

 

ភ្នំពេញ៖ យុវជនម្នាក់បើករថយន្តកូរ៉េដឹកឥដ្ឋមួយគ្រឿងក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ជ្រុលបុករះរថយន្តចំនួន៣គ្រឿងបណ្តាលឲ្យធ្លាក់ប្រឡាយគាប់ជាប់បង្គោលស្លាកយីហោខារ៉ាអូខេរងការខូចខាតអស់មួយដើមទៀតនិងបង្កការកកស្ទះចរាចរណ៍ផងដែរ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១និង១០នាទីរសៀលថ្ងៃច័ន្ទ ៥រោច ខែមាឃ នព្វស័ក ពស ២៥៦១ ត្រូវនិងថ្ងៃទី៥ខែគុម្ភះឆ្នាំ២០១៨ នៅចំណុចស្តុបអូឌឹមកប់ស្រូវ តាមបណ្តោយផ្លូវជាតិលេខ៤ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នពេញ។

តាម​ប្រភព​ព័ត៌មានពី​កន្លែង​កើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញរថយន្តម៉ាកកូរ៉េ ដឹកឥដ្ឋពណ៌ខៀវ ពាក់ស្លាកលេខយ១៥១៤ ភព៣ បើកបរដោយយុវជនម្នាក់និង​អ្នក​រួម​ដំណើរ​ម្នាក់ទៀត​មិន​ស្គាល់​ឈ្មោះ​ធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៤ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿនខណៈ​មកដល់ចំណុចកើតហេតុស្រាប់តែជ្រុលចង្កូតទៅបុកគូទរថយន្តតាកូម៉ា ពណ៌​ស ពាក់ស្លាកលេខភ្នំពេញ2AQ 5049 ដែលធ្វើដំណើរស្របទិសគ្នាហើយរថយន្តតាកូម៉ាក៏ជ្រុលទៅបុកគូទរថយន្តឡិចស៊ីសRX300 ពណ៌​ស ពាក់ស្លាកលេខគំពង់ធំ2A 9000 បណ្តាលឲ្យរងការខូចខាត​។ហើយរថយន្តបង្កបានបួងចង្កូតមកផ្នែកខាងស្តាំក៏ជ្រុលបុករថយន្តទូរីស ដឹកអ្នកដំណើរ ពណ៌​លឿង ពាក់ស្លាកលេខភ្នំពេញ2AT 8104 ដែលឈប់ដាក់ភ្ញៀវនៅចញ្ចើមផ្លូវរុញផ្ទប់និងបង្គោលស្លាកយីហោខារ៉ាអូខេធ្លាក់ប្រឡាយទឹកស្អុយ ប៉ុន្តែ​សំណាងមិនបង្កឲ្យមានអ្នករងរបួសនោះទេ តែបង្កឲ្យកាកកស្ទះចរាចរណ៍​ជា​ច្រើន​ម៉ោង​។

ក្រោយពេលកើតហេតុ​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​បានចុះទៅដល់ចំណុចកើតហេតុនិងសម្រួលចរាចរណ៍​ព្រម​ទាំង​ទំនាក់ទំនង​នគរ​បាល​ជំនាញមកធ្វើការវាស់វែងយករថយន្តទាំង៤គ្រឿងទៅរក្សាទុកនៅអធិការនគរបាលខណ្ឌពោធិ៍សែនជ័យដើម្បីរងចាំដោះស្រាយពេលក្រោយ៕​៩៨

 

 

Leave a Reply

Your email address will not be published. Required fields are marked *