រថយន្តហ្វតរេនជ័របុកម៉ូតូបណ្តាលឲ្យបុរសម្នាក់ស្លាប់

ខេត្តបាត់ដំបង: បុរសម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោចអាធ័ម ដោយសារតែរថយន្ត ពាក់ស្លាកខេខរដ្ឋ​មួយគ្រឿងបើកបុកម៉ូតូរបស់គាត់យ៉ាងពេញទំហឹងពេលធ្វើ​ដំណើរតាម​ផ្លូវកាលពីរសៀល​ថ្ងៃអាទិត្យ៤រោចខែមាឃ ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី៤​ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅត្រង់ចំណុចក្រុមទី១៣ ភូមិស្វាយធំ ឃុំ អូរដំបង២ ស្រុកសង្កែ ខេត្ត​បាត់ដំបង។

ជនរងគ្រោះដែលបាត់បងជីវិតមានឈ្មោះ អ៊ុច នឿន ភេទ​ប្រុស អាយុ៤៧ឆ្នាំស្នាក់នៅភូមិ​រកា ឃុំ​រកា ស្រុក​សង្កែ ខេត្តបាត់ដំបង ជិះម៉ូតូ១គ្រឿង ម៉ាកហុងដា ឌ្រីមសេ១២៥ ពណ៌ខ្មៅ​ ពាក់ស្លាក់លេខ​បាត់ដំបង 1AB-4357 ស៊េរីឆ្នាំ២០១៨។ ចំណែកជនបង្កមានឈ្មោះ សាន ទិត្យ ភេទប្រុស​ អាយុ៣៣ឆ្នាំ មុខរបរមន្ត្រីរាជការ ស្នាក់នៅភូមិ​ព្រែកជីក ឃុំ​ឬស្សីក្រោក ស្រុក​មង្គលបុរី ខេត្តបន្ទាយមានជ័យបើករថយន្តម៉ាកហ្វតរ៉េនជ័រ ពណ៌​ខ្មៅ ​ស្លាកលេខ​​រដ្ឋ 20-2-0148។

សមត្ថកិច្ចនគរបាលចរាចរស្រុកសង្កែបានឲ្យដឹងថា មុនពេលកើតហេតុ ជនរងគ្រោះ បានជិះម៉ូតូតែម្នាក់ធ្វើដំណើរតាមផ្លូវ ហើយមិនដឹងរឿងអីស្រាប់តែរថយន្តខាងលើបើក មកបុកជនរងគ្រោះពីក្រោយទាំងកំរោលបណ្តាលឲ្យដួលបោកក្បាលស្លាប់នៅនឹងកន្លែងកើតហេតុតែម្តង ។ បន្ទាប់មកអ្នកបើកបររថយន្តបង្កត្រូវបានប្រេជាពលរដ្ឋនិងសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួន រួចបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកសង្កែចាត់ការតាមច្បាប់។ ដោយឡែកវត្ថុតាងទាំងពីរគ្រឿងត្រូវបានសមត្ថកិច្ចយក មករក្សាទុកនៅអធិការដ្ឋាននគរ​បាលស្រុកសង្កែ និងបាន ប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាម​ប្រពៃណី៕សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *