កម្លាំងនគរបាល​ឃាត់ខ្លួនជនសង្ស័យ៤នាក់ក្នុង២ករណីពេលតែមួយទៀត

 

 

 

ភ្នំពេញ៖ ជនសង្ស័យចំនួន៤នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ឃ្មួញឃាត់ខ្លួនបានភ្លាមក្នុងពេលតែមួយពាក់ព័ន្ធនឹង​ករណីលួចសម្ភារៈនិងករណីឆក់កាបូប។ហេតុការនេះបានកើតឡើងកាលពី វេម៉ោ២និង៣៥នាទីរសៀលនៅ ថ្ងៃទី៥ ខែកុម្ភះ ឆ្នាំ២០១៨ ចំណុច ឃ្លាំងស្តុបឱសុទ្ធ ផ្លូវបេតុង ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យ​ទី១ឈ្មោះ ជាម៉ៅ (ហៅអាម៉ៅ) ភេទប្រុសអាយុ២០ឆ្នាំមុខរបរបមិនពិតប្រាកដ ស្នាក់នៅភូមិអណ្តូង សង្កាត់គោករការ ខណ្ឌព្រែកព្នៅ។(ករណីឆកការបូប)ទី២ឈ្មោះ ផល ភា ភេទប្រុសអាយុ៣៣ឆ្នាំមុខរបរបមិនពិតប្រាកដ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។(លួច) ទី៣ឈ្មោះ ពៅ សុខហ៊ាង ភេទប្រុសអាយុ៣០ឆ្នាំមុខរបរបមិនពិតប្រាកដ ភូមិសែនសុខ៤ សង្កាត់ឃ្មួញ។(លួច) ទី៤ឈ្មោះ ខាត់ ចាន់ធឿន អាយុ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិស្វាយចេកថ្មី សង្កាត់គោករការ ខណ្ឌព្រែកព្នៅ។

តាម​ប្រភព​ព័ត៌មានពី​កន្លែង​កើតហេតុបាន​អោយ​ដឹង​ថា​ នៅ​មុនកើតហេតុមានក្រុមជនសង្ស័យបានធ្វើសកម្មភាពគាស់ឃ្លាំងលួចយកឥវ៉ាន់។ពេលនោះ​កម្លាំងនគរបាល​ចុះសហការណ៍​ជា​មួយ​ពលរដ្ឋឃាត់ខ្លួនបានជនសង្ស័យ៣នាក់ភ្លាមៗ​ ខណៈ​ដែល​តែឃាត់ជនសង្ស័យទាំង៣នាក់ខាងលើស្រាប់តែឮសម្លេងប្រជាពលរដ្ឋស្រែកថាចោរឆក់ៗ ធ្វើ​អោយ​កម្លាំង​នគរ​បាល​ចេញមកអន្តរាគមន៍ឃាត់បានជនសង្ស័យម្នាក់​ទៀត​ក្នុងចំណោម២នាក់ព្រមទាំងដកហូតកាបូបជនរងគ្រោះបានមកវិញ។

បច្ចុប្បន្នជនសង្ស័យទាំង៤នាក់​កំពុង​ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីសាកសួរ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការ​តាម​ផ្លូវ​ច្បាប់​៕៩៨

 

 

Leave a Reply

Your email address will not be published. Required fields are marked *