យុវជនម្នាក់​ប្រើ​ប្រាស់​សារធាតុ​ញៀន​រហូត​បាត់បង់ស្មារតី​រត់ឡើងលើរបងផ្ទះពលរដ្ឋ

 

 

ភ្នំពេញ៖ ព្រោះ​តែ​ឥទ្ធិ​ពលគ្រឿងញៀនធ្វើឲ្យយុវជនម្នាក់បាត់បង់ស្មារតីរត់ឡើងលើរបងផ្ទះប្រជាពលរដ្ឋស្រែកឡូឡាបំរ៉ុងលោតចុះមកក្រោម​បង្ក​អោយ​មានការភ្ញាក់ផ្អើលទាំងព្រឹក​ភ័យស្លន់ស្លោរដេញចាប់សឹងតែមិនបាន។ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីព្រឹកថ្ងៃទី៥ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតក្នុងភូមិរោងចក្រ១ សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាម​ប្រភព​ព័ត៌មានពីប្រជាពលរដ្ឋ​ដែល​ឃើញ​បានឲ្យដឹងថា នៅមុនពេលកើគេឃើញមានយុវជនម្នាក់មិនដឹងមកពីណាមិនស្គាល់អត្តសញ្ញាណបានរត់ឡើងលើរបងផ្ទះគេស្រែកឡូឡាហើយប្រុងលោតចុះមកក្រោមធ្វើឲ្យពួកគាត់​ភ័យក៏រាយការណ៍ទៅនគរបាលប៉ុស្តិ៍រដ្ឋបាលគោកឃ្លាងឲ្យជួយអន្តរាគមន៍។

តាម​ប្រភព​ព័ត៌មានពី​លោក ដួង វណ្ណៈ នាយនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់គោកឃ្លាងបានឲ្យដឹថា ពិតជាមានករណីយុវជនម្នាក់រត់ឡើងលើរបងផ្ទះពលរដ្ឋពិតមែន។ដោយសង្ស័យថាយុវជនរូបនេះប្រើប្រាស់គ្រឿងញៀនលើសកំរិតធ្វើឲ្យបាត់ការចងចាំវង្វេងស្មារតីទើបទៅជាបែបនេះ។

លោកនាយប៉ុស្តិ៍បន្តទៀតថា យុវជនខាងលើនេះមិនស្គាល់អត្តសញ្ញាណទេហើយមិនដឹងមកពីណាមានអាយុប្រហែលជាង២០ឆ្នាំ។

បច្ចុប្បន្នយុវជនរូបនោះ​ត្រូវ​បាន​កម្លាំង​នគរ​បាល​បញ្ជូន​ទៅ​អោយ​មន្ទីរសង្គមកិច្ចចាត់ការបន្ត៕​៩៨

 

 

Leave a Reply

Your email address will not be published. Required fields are marked *