មកអង្គុយយំលើស្ពាន សមត្ថកិច្ចខ្លាចនាងលោតទឹកហៅទៅសាកសួរ

ភ្នំពេញ:ស្រី្តម្នាក់សង្ស័យមានវិបត្តិគ្រួសារធ្ងន់ធ្ងរ បានមកអង្គុយយំកណ្តាលស្ពានជ្រោយចង្វា ហើយត្រូវកម្លាំងសណ្តាប់ធ្នាប់និងសមត្ថកិច្ចយាមស្ពានឃើញបែបនេះខ្លាចនាងលោតទឹកសម្លាប់ខ្លួន ក៏នាំនាងមកកាន់គល់ស្ពានត្រើយខាងកើតដើម្បី សួរនាំ តែមយយស្របក់ទើបឃើញសាច់ញាតិមកទទួលត្រឡប់ទៅវិញ។

ហេតុការណ៍ បានកើតឡើងកាលពីវេលាម៉ោង៨និង២០នាទីព្រឹកថ្ងៃ អង្គារ ៦រោច ខែ មាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០១៨ ស្ថិតនៅលើស្ពានជ្រោយចង្វាថ្មី ក្នុងភូមិដើមគរ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

ស្ត្រីខាងលើមិនត្រូវបានស្គាល់ឈ្មោះនោះទេ មានអាយុប្រហែលជាង៣០ឆ្នាំ ស្នាក់នៅបន្ទប់ជួលភូមិគៀនឃ្លាំង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា និងមានស្រុកកំណើតនៅខេត្តព្រៃវែង។

ប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា នៅមុនពេលកើតហេតុមានគេរាយការណ៍ប្រាប់ថា​មានស្ត្រីម្នាក់អង្គុយយំនៅលើស្ពានជ្រោយចង្វារថ្មី ហើយសមត្ថកិច្ចឈរជើងនៅគោលដៅនិងសណ្តាប់ធ្នាប់បានទៅនាំស្ត្រីខាងលើមកគល់ស្ពានត្រើយខាងកើតដើម្បីសួរនាំដោយនាងប្រាប់ថានាងមានវិបត្តិគ្រួសារតែមិនដឹងវិបត្តិរឿងអីនោះទេ ។

ក្រោយពេលកើតហេតុគេឃើញ សាច់ញាតិរបស់នាងមកដល់ ដឹកតាមម៉ូតូចេញពីកន្លែងកើតហេតុបាត់ទៅ ៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *