កម្មកររោងម៉ាស៊ីនកិនស្រូវ​ម្នាក់​ត្រូវ​ខ្សែ​ភ្លើ​ង​ឆក់​បណ្តាល​ឲ្យ​ស្លាប់​នៅកន្លែងកើតហេតុ

សៀមរាប​ ៖​ កម្មករម៉ាស៊ីនកិនស្រូវម្នាក់ត្រ​ខ្សែភ្លើង​ឆក់ កាលពីវេលា​ម៉ោង​១​និង​៣០​នាទីរសៀលថ្ងៃចន្ទ៥រោចខែមាឃឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹង​ថ្ងៃ​ទី​៥​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ ​ នៅ​រោង​ម៉ា​ស៊ី​កិនស្រូវ​របស់ថៅកែ​ឈ្មោះ​ នួន​ ឆាង​ ស្ថិត​ក្នុងភូមិ​បុស្ស​ ឃុំ​ដំ​ដែក​ ស្រុក​សូទ្រនិគម​​។​

​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា​ជន​រង​គ្រោះ​ ឈ្មោះ​ សែ​ម​ ថង​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ រស់នៅ​ភូមិ​ជ្រៃ​ជើង​ ឃុំ​កៀន​សង្កែ​ ស្រុក​សូទ្រនិគម​ន៍​ មុខរបរ​កម្មករ​ម៉ាស៊ីនកិនស្រូវ ​។​

​ក្រោយ​ពី​កើតហេតុ​កម្លាំង​សមត្ថកិច្ច​ជំនាញរបស់ស្រុកសូត្តនិគម​បាន​ចុះ​ទៅ​ធ្វើការ​ត្រួតពិនិត្យ​ស្រាវជ្រាវ​និងធ្វើកោសល្យវិច័យហើយ​បាន​ឲ្យ​ដឹង​ថាពី​មូលហេតុគឺ​ បណ្តាល​មក​ពី​ខ្សែភ្លើង​ឆក់​ពេលជន​រង​គ្រោះ​​ឡើង​ទៅ​បោស​ស្រូវ​នៅ​ ក្នុង​កញ្ច្រែង​ញាក់ខាងលើហើយប៉ះ ​ខ្សែភ្លើង​ឆក់ឆ្លងចរន្ត​បណ្តាល​ឲ្យ​ស្លាប់ភា្លមតែម្តង​។​

​ក្រោយ​កម្លាំង​ផ្នែក​បច្ចេកទេស​ជំនាញ​ពិនិត្យ​រួចរាល់​និង​បាន​ប្រគល់​សពជូន​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅគេហដ្ឋាន  ៕សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *