កម្លាំង​នគរបាល​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​ចុះបង្ក្រាបទីតាំងម៉ាស្សាបង្កប់សេវ៉ាផ្លូវភេទឃាត់មនុស្ស៩នាក់

 

 

ភ្នំពេញ៖ កម្លាំងនគរបាលមន្ទីរប្រឆាំងការជួញដូមនុស្សនិងអនិតិជនសហការជាមួយអង្គការNGOនិងនគរបាលប៉ុស្តិ៍ ដោយមានការសម្របសម្រួល​ពី​ព្រះរាជអជ្ញារងកុលប៊ុន បានធ្វើការចុះបង្ក្រាបទីតាំងម៉ាស្សាកោសជប់មួយកន្លែង យីហោ ម៉ាស្សាខ្មែរបុរាណ ឃាត់ខ្លួនមនុស្ស៩នាក់ក្នុងនោះមានបុរសជាភ្ញៀវចំនួន៣នាក់ផងដែរ។ហេតុ​ការណ៍​នេះ​បាន​ធ្វើ​ឡើង​កាលពីវេលាម៉ោង ៩យប់ ថ្ងៃទី៦ ខែគុម្ភះ ឆ្នាំ២០១៨​ស្ថិត​នៅ​ទីតាំងនៅផ្ទះលេខ២៥៤ ផ្លូវលេខ៣៧១ ក្បាលទំនុប សង្កាត់បឹងទំពុន ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

នារីម៉ាស្សាទាំងនោះទី១ឈ្មោះដុំ ស្រីពៅ ភេទស្រីអាយុ៣៥ឆ្នាំ ទី២ឈ្មោះ ព្រើត អូន ភេទស្រីអាយុ៣៥ឆ្នាំ ជាម្ចាស់ទីតាំង ទី៣ឈ្មោះ ជីវ សូនី ភេទស្រីអាយុ២៤ឆ្នាំ ទី៤ឈ្មោះសុខសោវុន ភេទស្រីអាយុ២២ឆ្នាំ ទី៦ឈ្មោះឡេង ស ភេទស្រីអាយុ២៣ឆ្នាំ ដោយឡែកបុរសចំនួន៣នាក់ទៀតជាភ្ញៀវមិនត្រូវបានស្គាល់អត្តសញ្ញានទេ។

តាមប្រភព​ព័ត៌មានពី​កម្លាំង​នគរ​បាល​ប្រឆាំង​ការ​ជួញ​ដូរ​មនុស្ស​បាន​អោយដឹងថា ក្នុងប្រតិបត្តិការបង្ក្រាបទីតាំងខាងលើនេះ មានការដឹកនាំដោយលោកវីរះសេនីយ៍ឯក ឆានវុធ នាយកការិយាល័យនិងនាយកដ្ឋានកាជូញដូរមនុស្សនិងអនិតិជន រូមទាំង
កាន់ វណ្ណារិទ្ធ អនុប្រធាននាយកដ្ឋាន ដោយមានការចូលរូមដោយអង្គការ NGO និងមានការសម្របសម្រួលដោយលោកកុល ប៊ុន ព្រះរាជអាជ្ញារងនៃអយ្យកាអមសាលាដំបូងរាជធាភ្នំពេញ។ដោយមានការាយកាសំងាត់ពីប្រជាពលរដ្ឋទើបកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវរហូតឈានទៅដល់ការចុះបង្ក្រាបទីតាំងខាងលើនិងឆែកឆេឃើញមានស្រោមអនាម័យប្រើប្រាស់រួចជាច្រើនទើបកម្លាំងនគរបាលឃាត់ខ្លួនមេកានិងនារីៗទាំងនោះតែម្តង។

ក្រោយពីឃាត់ខ្លួនប្រុសស្រីទាំង៩នាក់ត្រូវបានកម្លាំងនគរបាលបានបញ្ជូនទៅមន្ទីរការប្រឆាំងកាជួញដូរមនុស្សនិងអនិតិជនដើម្បីធ្វើការសាកសួបន្ត៕​បញ្ញា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *