ជំងឺ​កាច​សាហាវ​បំផុត​ ឃើញ​មុខ​មួយ​ភ្លេត​ បន្សស់​ទុក​ប្រពន្ធ​កូន​យំ​សោក​បោក​ខ្លួន​អង្រួនចិត្ត​ស្ដាយ​ស្រណេះ​

 

 

 

​ភ្នំពេញ៖​បុរស​ម្នាក់ជួប​គ្រោះ​ថ្នាក់​ចរាចរ​ណ៍ បណ្ដាល​ឲ្យស្លាប់​បាត់​បង់​ជីវិត​ភ្លាម​ៗ​នៅ​នឹង​កន្លែង​បន្សស់​ទុក​​ប្រពន្ធ និងបង​ប្អូន​មក​ទ្រ​ហ៊ោ​យំ​ឱប​សពប្ដី​មិន​អស់​អាល័យ​អនុស្សាវរីយ៍​ធ្លាប់​រស់​នៅ​ជិត​គ្នា​ ។ ហេតុ​ការណ៍​នេះ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១០​និង​១០នាទី​យប់​ថ្ងៃ​ទី៦ ខែ​កុម្ភៈ ឆ្នាំ​២០១៨ នៅចំណុច​មុខ​ស្ថាន​ទូត​ជប៉ុន ស្ថិត​តាម​បណ្ដោយ​ផ្លូវព្រះ​នរោត្ដម​ ក្នុង​សង្កាត់ទន្លេ​បាសាក់ ខណ្ឌ​ចំការមន។

សាក​សព​ជន​រងគ្រោះ​មាន​ឈ្មោះ ងិន ភារៈ ភេទ​​ប្រុ​ស អាយុ​២៧​ឆ្នាំ មុខរបរ​ជា​ចុង​ភៅ ស្នាក់នៅ​សង្កាត់​ចាក់​អង្រែ​លើ​ ខណ្ឌ​មាន​ជ័យ​ រាជធានី​ភ្នំពេញ។

​តាម​ប្រភពព័ត៌មាន​ពី​កន្លែង​កើត​ហេតុ​ដែល​ធ្វើ​ដំណើរ​ឆ្លង​កាត់​​បាន​ឲ្យ​ដឹង​ថា នៅ​មុនកើតហេតុគេឃើញជនរងគ្រោះជិះម៉ូតូធំម៉ាក Pulsar ពណ៌ខ្មៅលាយស ​ពាក់ស្លាកលេខ ភ្នំពេញ 1FU-5224 ធ្វើដំណើតាមបណ្ដោយផ្លូវព្រះនរោត្ដម ទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿនគួរសម​ ខណៈមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តហ៊ីយ៉ាន់ដាយ ធុនធំមួយគ្រឿង ពាក់ស្លាកលេខ ​ព្រះសីហនុ 3A-5000 ​បានធ្វើដំណើរចូលមកផ្លូវខាងម៉ូតូ ហើយបញ្ច្រាសផ្លូវចរាចរណ៍​ស្រប​ពេល​ដែលផ្លូវម្ខាងទៀត កំពុងបើកការដ្ឋានជួសជុល​ ធ្វើឲ្យរថយន្តបង្កបុកជាមួយម៉ូតូជនរងគ្រោះយ៉ាងពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះខ្ទៀតចូលក្រោមកង់​ត្រូវរថយន្តកិនបែកប្រអប់ជើងខាងឆ្វេងខ្ទេចស្លាប់ភ្លាមៗនៅនឹងកន្លែង។​បន្ទាប់​មក​អ្នកបើកបរថយន្តបង្កបានបន្តដំណើរទៅមុខបន្ថែមទៀត តែត្រូវបានប្រជាពលរដ្ឋតាមចាប់បានមកវិញ ហើយក៏ប្រគល់ឲ្យ​កម្លាំងនគរបាល​មូលដ្ឋាន។

ក្រោយពីកើតហេតុ​គេ​ឃើញ​កម្លាំង​នគរ​បាល​មូលដ្ឋានបានចុះមកដល់កន្លែង​កើតហេតុ ហើយបានទាក់ទងទៅសាច់ញាតិជនរងគ្រោះឲ្យមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី។​ ចំណែកវត្ថុតាង រថយន្តបង្ក និងម៉ូតូរងគ្រោះ​ ត្រូវបានធ្វើការវាស់វែង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់៕​បញ្ញា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *