ភ្នំពេញៈ នៅវេលាម៉ោង១២ និង ៣០នាទី រសៀលថ្ងៃទី ៨ ខែធ្នូឆ្នាំ២០១៦នេះ កម្លាំងនគរបាលប៉ុស្តិ៍បឹងសាឡាង ខណ្ឌទួលគោក បានចុះទៅដល់ផ្ទះគ្រូហោរាអគ្គីនេត្រកាប់មិនមុត ដុតមិនឆេះ ដើម្បីត្រួតពិនិត្យមើលសកម្មភាពការរស់នៅ និងការធ្វើអាជីវកម្ម មានច្បាប់ទម្លាប់ត្រឹមត្រូវឬទេ បន្ទាប់ពីមានការរាយការណ៍ពីប្រជាពលរដ្ឋគ្រប់ទីកន្លែង ថា សកម្មភាពគ្រូទាយម្នាក់នេះអាចជាករណីឆបោកអតិថិជន ។
ប៉ូលិសបានពិនិត្យលើឯកសារមួយចំនួនពាក់ព័ន្ធជួលផ្ទះ ការធ្វើអាជីវកម្ម មានលិខិតស្នាមត្រឹមត្រូវ និងកំពុងពិចារណាគួរបិទទ្វារផ្ទះឬយ៉ាងណា ខណៈសកម្មភាពទស្សន៍ទាយ ធ្វើយ័ន្តគាថាផ្សេងបែបអរូបបិយមិនគួរឲ្យជឿរួចបង្ហោះតាមហ្វេសប៊ុក ៕ អូន ធួក
