មន្ត្រីរដ្ឋបាលព្រៃឈើសង្កាត់ក្បាលរមាសម្នាក់ ស្លាប់ដោយគ្រោះថ្នាក់ចរាចរណ៍

ស្ទឹងត្រែងៈមន្ត្រីរដ្ឋបាលព្រៃឈើសង្កាត់ក្បាលរមាសម្នាក់បានស្លាប់បាត់បង់ជីវិតភ្លាមៗនៅក្នុងហេតុការណ៏គ្រោះថ្នាក់ចរារចរណ៍រវាងរថយន្តម៉ាកហ៊ីយ៉ាន់ដាយរបស់អង្គការONGបុកម៉ូតូជិះស្របទិសគ្នាកាលពីព្រឹកវេលាម៉ោង១០និង៣៥នាទីថ្ងៃទី៧កុម្ភៈឆ្នាំ២០១៨ស្ថិតនៅចំនុចចន្លោះបង្គោលគីឡូលេខ៤៧៥-៤៧៦ក្នុងភូមិច្រប់ឃុំច្រប់ស្រុកសេសានខេត្តស្ទឹងត្រែង។
មន្ត្រីប៉ុស្ត៍៏នគរបាលរដ្ឋបាលឃុំក្បាលរមាសអោយដឹងថាជនរងគ្រោះដែលបាត់បង់ជីវិតមានឈ្មោះយ៉ាវ វុឌ្ឍី (ស្លាប់)ភេទប្រុស អាយុ៤០ឆ្នាំមុខរបរ មេព្រៃមានស្រុកកំណើតនៅភូមិកោះជួរឃុំដីឥដ្ឋ ស្រុកកៀនស្វាយខេត្តកណ្តាលទីលំនៅបច្ចុប្បន្នរស់នៅភូមិកើតហេតុខាងលើ។

មន្ត្រីនគរបាលបុស្តិ៏បន្តថារថយន្តនិងម៉ូតូបានបើកបរស្របទិសគ្នាពីលិចទៅកើតរួចក៏ត្រូវរថយន្តហ៊ីយ៉ាន់ដាយរបស់អង្គការពណ័សពាក់ផ្លាកONG៧៧២-០១១បានបើកបរក្នុងល្បឿនលឿនទៅបុកម៉ូតូសង់ឌ្រីមសេរីឆ្នាំ២០១៤ពណ៏ខ្មៅពាក់ផ្លាកលេខស្ទឹងត្រែង១អា៦៨៣១ជារបស់មន្ត្រីជំនាញរដ្ឋបាលព្រៃដែលកំពុងធ្វើដំណើរលើដងផ្លូវជាតិលេខ៧៨.បណ្តាលអោយស្លាប់បាត់បងជីវិតភ្លាមៗ។

មន្ត្រីដដែលបានឲ្យដឹងទៀតថាអ្នកបើកររថយន្តត្រូវគេស្គាល់ឈ្មោះម៉ុក សុភាព ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរ បុគ្គលិកអង្គការ មានស្រុកកំណើតនៅស្រុកអង្គរជ័យខេត្តកំពត៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *