កម្លាំងនគរបាល​ឃាត់ខ្លួនជនសង្សយ័​ចំនួន​២​ នាក់​ពី​បទ​ប្រើ​ប្រាស់​ដូល្លារ៍​ក្លែងក្លាយដោយខុច្បាប់

 

 

 

ភ្នំពេញ៖ ស្ត្រីវ័យ​ចំណាស់​ចំនួន​២​នាក់ត្រូវកម្លាំង​នគរបាល​ប៉ុស្តិ៍ទឹកល្អក់ធ្វើកាឃាត់ខ្លួន​ បន្ទាប់ពីមានម្ចាស់ផ្ទះសំណាក់មួយកន្កែងបានរាយការណ៍មកថាបានចររាចណ៍លុយក្លែងក្លាយក្នុងផ្ទះសំណាក់របស់គាត់។ ហេតុ​ការណ៍​នេះ​បង្កឲ្យមានភ្ញាក់ផ្អើដល់​កម្លាំងនគរបាល​មូលដ្ឋាចុះមកអន្តរាគមន៍កាលពីវេលាម៉ោង១១៖០០នាទីយប់ថ្ងៃទី៧ខែកុម្ភះឆ្នាំ២០១៨ស្ថិតនៅចំណុចផ្ទះសំណាក់(ឌី ឌី)ផ្ទះលេខ៥៧ផ្លូវលេខ២៣០ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោគ រាជធានីភ្នំពេញ។

ជនសង្សយ័ទី១មានឈ្នោះ ស្រីពៅ ភេទស្រី អាយុ ៣៦ឆ្នាំ មុរបរលក់ផ្លែឈើនៅខេត្តកំពង់ចាម មានស្រុកកំណើត ភូមិស្តៅ ស្រុកកងមាស ខេត្តកំពង់ចាម។
ជាម្ចាស់លុយនិងម៉ូតូ​និង​ទី២ មានឈ្នោះ ចាន់ សារ៉េត ភេទស្រី អាយុ៥៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់ម្តុំលូប្រាំ សង្កាត់មានជ័យ​ខណ្ឌមានជ័យ​។វត្ថុតាងដកហូតរួមមានលុយដុល្លារ៍​ចំនួន៧៤០និងម៉ូតូមួយគ្រឿងម៉ាកវ៉េវពណ៌ខ្មៅពាក់ស្លាកលេខតាកែវ1F-3914។

តាមប្រភពព័ត៌មានពីម្ចាស់ផ្ទះសំណាក់បានប្រាប់ឲ្យដឹងថាមុនកើតហេតុរូបគាត់បានឃើញជនសង្ស័យ​ចំនួន​២នាក់ជិះមួយគ្រឿងមកសួរកបន្ទប់​ផ្ទះសំណាក់គាត់សម្រាកមួយយប់​ ខណៈ​នោះរូបគាត់ជាម្ចាស់ផ្ទះសំណាក់បានប្រាប់ទៅជនសង្សយ័ថាសូមបង់លុយមុនស្រាប់តែជនសង្ស័យ​ម្នាក់ក្នុងចំណោម២នាក់បានដកលុយចំនួន៥០ដុល្លារ៍​ជាប្រភេទលុយក្លែងក្លាយបានហុចឲ្យរូបគាត់ស្រាប់តែពេលនោះគាត់បានពិនិត្យមើលដឹងថាលុយក្លែងក្លាយបានរាយការណ៍ជូន​កម្លាំងនគរបាល​មូលដ្ឋានភ្លាមៗ។

តាមប្រភពដដែលបានប្រាប់ឲ្យដឹងទៀតថា​ ប៉ុន្មានថ្ងៃមុនមានបុរសម្នាក់បានមកដេកផ្ទះដំណាក់របស់គាត់បានឲ្យលុយក្លាយម្តងរួចមកហើយ។

តាមសម្តីជនសង្សយ័ម្នាក់ឈ្មោះ ស្រី​ ពៅ ដែលត្រូវជាម្ចាស់លុយបានប្រាប់ឲ្យដឹងថា​ រយះពេលប៉ុន្មានថ្ងៃមុនរូបគាត់បានជួបគ្រោះថ្នាក់ចរាចរណ៏មួយកន្លែងដោយលុយក្លែងក្លាយនេះអ្នកបង្កគ្រោះថ្នាក់ចរាចរណ៍បានចេញសំណងមកឲ្យរូបគាត់ហើយដោយគាត់មិនដឹងថាលុយនេះជាលុយក្លែងក្លាយនោះទេពេលដែលគាត់យកមកចាយត្រូវ​កម្លាំងនគរបាល​ឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្សយ័ទាំង២​នាក់និងវត្ថុតាងត្រូវ​កម្លាំងនគរបាល​នាំខ្លួនមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ទឹកល្អក់៣ដើម្បីចាត់កាទៅតាមនិតិវិធីច្បាប់បន្ត៕ខុង​មុីង​

 

 

Leave a Reply

Your email address will not be published. Required fields are marked *