គ្រឿងញៀនជិត១គីឡូក្រាម ឃាត់បានមនុស្ស២នាក់ នៅខណ្ឌដង្កោ

 

 

 

ភ្នំពេញ​៖ជនសង្ស័យចំនួន២នាក់ រួមជាមួយថ្នាំញៀនជិត១គីឡូក្រាម ត្រូវបានកម្លាំងសមត្ថកិច្ច នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោរ ធ្វើការបង្ក្រាបបាននៅចំណុចស្ពានដែកមួយកន្លែង ច្រកចូលទៅក្រុមហ៊ុនស៊ុនទ្រី ស្ថិតក្នុងភូមិម័រ សង្កាត់ដង្កោរ ខណ្ឌដង្កោរ រាជធានីភ្នំពេញ នាវេលាម៉ោង ១០ និង០នាទីព្រឹកថ្ងៃទី ០៨ ខែកុម្ភះ ឆ្នាំ២០១៨ ។

ការបង្ក្រាបនេះ ដឹកនាំកម្លាំងដោយលោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោរ ។ ជាលទ្ធិផលចំពោះមុខ កម្លាំងបានឃាត់ជនសង្ស័យ២នាក់ ដកហូតថ្នាំញៀន៥កញ្ចប់ធំ ទម្ងន់ជិត១គីឡូក្រាម រួមជាមួយម៉ូតូ២គ្រេឿង មួយគ្រេឿងម៉ាក Duke និងមួយគ្រេឿងទៀតម៉ាកអាយខុន ។

លោកជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោរអោយដឹងថា មុនឈានដល់ការចុះបង្ក្រាប កម្លាំងសមត្ថកិច្ចបានទទួលព័ត៌មាន ថាមានការជួញដូរថ្នាំញៀននៅចំណុចខាងលើ ។ ក្រោយទទួលបានព័ត៌មាន លោកបានដឹកនាំកម្លាំង ដោយសហការជាមួយនគរបាលប៉ុស្តិ៍ដង្កោរ ចុះទៅបង្ក្រាបបានជាក់ស្តែងប្រាកដមែន ខណះជនសង្ស័យទាំង២ កំពុងដោះដូរថ្នាំញៀន ។

បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ កំពុងត្រូវបានសមត្ថកិច្ចសាកសួរនាំតាមនីតិវិធីបន្ថែមនៅប៉ុស្តិ៍រដ្ឋបាលនគរបាលខណ្ឌដង្កោរ ។ ចំពោះអត្តសញ្ញាណរបស់ពួកគេទាំង២នាក់ ពុំទាន់ត្រូវបានសមត្ថកិច្ចបញ្ចេញនៅឡើយទេ ៕បញ្ញា​

 

Leave a Reply

Your email address will not be published. Required fields are marked *