ឆ្លង​ចរន្តអគ្គីសនីឆេះរានកុងម៉ាក្នុងផ្ទះល្វែងមួយផ្អើលរថយន្តពន្លត់អគ្គីភ័យចេញទៅពន្លត់

 

 

 

ភ្នំពេញ៖រថយន្តពន្លត់អគ្គីភ័យជាច្រើនគ្រឿងបានសម្រុកទៅ​អន្តរាគមន៍​ពន្លត់អគ្គភ័យមួយដែលបានឆាបគ្រឿងក្នុងផ្ទះល្វែងមួយកន្លែងទាំងព្រឹកដែលនគរបាលបានសង្ស័យថា បណ្ដាលមកពីទុស្សេចរន្តអគ្គីសនី។ប៉ុន្តែពេលទៅដល់រថយន្តពន្លត់អគ្គីភ័យទាំងនោះមិនបានបាញ់ទឹកសូម្បីមួយតំណក់ឡើយ ដោយសារតែប្រជាពលរដ្ឋបាញ់ទឹកនិងយកបំពង់ពន្លត់អគ្គីភ័យបាញ់ពន្លត់រលត់មុនទៅហើយ។ហេតុការណ៍នោះបានកើតឡើង កាលពីវេលាពីវេលាម៉ោង១០និង៤០នាទីព្រឹកថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្ទះល្វែងលេខ១៥ផ្លូវលំ បុរីសន្តិភាព១ ភូមិចោមចៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។

តាមប្រភព​ព័ត៌មានពី​កម្លាំង​នគរបាលបានឲ្យដឹងថា ស្រ្តីដែលជាម្ចាស់ផ្ទះឆេះនេះឈ្មោះហួរ សុខឡាង អាយុ៤៦ឆ្នាំមុខរបរលក់ដូរ ហើយនៅមុនពេលកើតហេតុគាត់បានស្ថិតនៅក្នុងផ្ទះនោះ ស្រាប់តែបានឃើញមានផ្សែងហុយពេញក្នុងផ្ទះរបស់គាត់។ពេលនោះគាត់បានឡើងទៅមើលខាងលើទើបឃើញភ្លើងកំពុងឆាបឆេះរានកុងម៉ាក៏ស្រែកឲ្យអ្នកជិតខាងជួយបង្កឲ្យមានការភ្ញាក់ផ្អើល ហើយអ្នកជិតខាងបាននាំគ្នាជួយពន្លត់រហូតដល់ជាងកន្លះម៉ោងក្រោយទើបរលត់ទៅវិញ។​ភ្លាមៗនោះកម្លាំងនគរបាលប៉ុស្ដិ៍ចោមចៅ២បានចេញអន្តរាគមន៍ ដោយបានហៅរថយន្តពន្លត់អគ្គីភ័យចំនួន៤គ្រឿងពីអង្គភាព៧១១និងរថយន្តដែលប្រចាំការប្រចាំការនៅសាលាខណ្ឌពោធិ៍សែនជ័យទៅផងដែរ។ប៉ុន្តែពេលទៅដល់ប្រជាពលរដ្ឋបានពន្លត់រលត់មុនទៅហើយទើបមិនបានបាញ់ពន្លត់ឡើយហើយ ភ្លើងបានឆេះអស់រានកុងម៉ានិងក្រដាស់សែនព្រមទាំងក្រណាត់មួយចំនួននៅក្នុងផ្ទះនោះប៉ុណ្ណោះ និងសង្ស័យបណ្ដាលមកពីទុស្សេចរន្តអគ្គីសនី៕​៩៨

 

 

Leave a Reply

Your email address will not be published. Required fields are marked *