ខឹងឪពុកមិនឲ្យជិះម៉ូតូដើរលេងចង ក សម្លាប់ខ្លួន​បន្សស់​ទុក​សាក​សព​ធ្វើ​បុណ្យ​តាម​ប្រពៃណី​

 

 

 

ភ្នំពេញ៖ យុវជនវ័យ២០ឆ្នាំដោយសាខឹងឪពុករបស់ខ្លួនហាមឃាត់មិនឲ្យជិះម៉ូតូដើរលេងបានសម្ងំចង ក ធ្វើអត្តឃាតនៅក្នុងផ្ទះរបស់ខ្លួនមិនដឹងតាំងពីពេលណានោះទេរហូតដល់ម៉ោង១១និង៣០នាទីថ្ងៃត្រង់ខណៈអ្នកផ្ទះវិលត្រឡប់ពីធ្វើការវិញក៍ប្រទះឃើញយុវជនរូបនេះចងកនៅក្នុងផ្ទះយួរស្ដោកស្លា់បាត់ទៅហើយ ស្ថិតនៅក្នុងភូមិទួលកីសង្កាត់ភ្លើងឆេះរទេះខណ្ឌពោធិ៍សែនជ័យ ។
សពឈ្មោះនិត ដារ៉ូ ភេទប្រុសអាយុ២០ឆ្នាំរស់នៅជាមួយឪពុកម្ដាយនៅភូមិកើតហេតុដែលមានឪពុកឈ្មោះ ម៉ៅ ផានិតអាយុ៤៩ឆ្នាំនិងម្ដាយឈ្មោះ វណ្ណ ចន្ថាអាយុ៤៨ឆ្នាំ ។
តាមប្រភពព័ត៌មានពីក្រុមគ្រួសារសពបានឲ្យដឹងថា មុនពេលមានរឿងបែបនេះកាលពីថ្ងៃទី៨ខែកុម្ភះពោលគឺរំលងមួយថ្ងៃកូនប្រុសម្នាក់នេះបានសុំការអនុញ្ញាតិពីឪពុកជិះម៉ូតូដើរលេង តែឪពុកមិនអនុញ្ញាតិឲ្យជិះទៅណាទេព្រោះខ្លាចមានរឿងអ្វីកើតឡើងជាយថាហេតុដោយសាយុវជនសព្វថ្ងៃនេះឧស្សាហ៍នាំរឿងដាក់ផ្ទះណាស់ដេកយកកម្លាំងធ្វើការស្អែក ។
ប្រភពបន្ដថាលុះព្រឹកឡើងអ្នកផ្ទះបាននាំគ្នាចាកចេញពីផ្ទះទៅបំពេញការងាររបស់គេរៀងៗខ្លួនអស់ពីផ្ទះដោយឡែកយុវជនរូបនេះមិនទៅណាទេគឺសម្ងំក្នុងផ្ទះម្នាក់ឯងលុះវេលាម៉ោង១១និង៣០នាទីថ្ងៃត្រង់ខណៈអ្នកផ្ទះវិលមកផ្ទះវិញស្រាប់តែឃើញយុវជនម្នាក់នេះចងសម្លាប់ខ្លួនដោយយកកន្សែងពោះគោចងភ្ជាប់ទៅនឹងធ្នឹមផ្ទះស្លប់តែម្ដង ។ ពេលឃើញបែបនេះក្រុមគ្រួសារបានប្រាប់ដល់សមត្ថកិច្ចចុះមកពិនិត្យឃើញថាសពពិតជាស្លាប់ដោយសាចងកសម្លាប់ខ្លួនប្រាកដមែន ។ បន្ទាប់ពីពិនិត្យរួចបានប្រគល់សពឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណីដោយមិនមានការបនដឹងផ្ដល់អ្វីឡើយ ៕ ៩៨

 

 

Leave a Reply

Your email address will not be published. Required fields are marked *