ប្តី​ជាប់​គុក​ប្រពន្ធ​ស្លាប់​យ៉ាង​អាណោចអាធម៌​

 

 

ខេត្ត​ព្រះសីហនុ​៖​ កម្លាំងនគរបាល​ឃាត់ខ្លួន​បុរស​វ័យ​ចំណាស់​ម្នាក់​ ខណៈ​ដែល​កាប់​ប្រពន្ធ​មួយ​កាំបិត​ផ្គាក់​បណ្ដាល​អោយ​ស្លាប់​យ៉ាង​អាណោចអាធម៌​។ហេតុការណ៍នេះ​បាន​កើត​ឡើង​កាល​ពី​វេលាម៉ោង៥ ០០នាទីទៀបភ្លឺថ្ងៃសៅ១០រោច ខែមាឃ ឆ្នាំរកា នព្វស័ក ព ស២៥៦១ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភះ ឆ្នាំ២០១៨នៅចំណុចភួមិវាល ឃុំកំពង់សីលា ស្រុកកំពង់សីលាខេត្តព្រះសីហនុ។

ជនសង្ស័យ​ដែល​កម្លាំង​នគរ​បាល​ឃាត់ខ្លួន​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះជា នៅ អាយុ៥២ឆ្នាំទីលំនៅខាងលើ។ចំណែក​ឯ​ស្ត្រី​រង​គ្រោះ​ជា​ប្រពន្ធឈ្មោះសាក់ ស្រី អាយុ៥៣ឆ្នាំ​ស្នាក់នៅ​ជាមួយ​គ្នា​(ត្រូវចំក្រោមគុម្ភត្រចៀកខាងស្តាំ០១កាំបិតបណ្តាលអោយស្លាប់នៅនឹងកន្លែង ដោយពុំទាន់ដឹងមូលហេតុ)។

បច្ចុប្បន្មជនសង្ស័យត្រូវបានកម្លាំង​អធិការដ្ឋាននគរបាលស្រុកកំពង់សីលាឃាត់ខ្លួនដើម្បីសួរនាំបន្តរនិតិវិធី៕សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *