លោក​នាយកសាលាវេស​ស្ទើន​ប្រល័យ​សង្ខា​​ព្រោះ​ព្យាបាលជំងឺ​មិន​ជា​ បន្សស់​ទុក​សំបុត្រ​៥សន្លឹករៀបរាប់ពីប្រវត្តិខ្លួន

 

 

 

ភ្នំពេញៈ​ សពបុរសម្នាក់ត្រូវបានគេប្រទះឃើញចងក.ធ្វើអត្តឃាតខ្លួនឯងជាប់នឹង​ឥដ្ឋ​ព្រិលខ្យល់ជញ្ជាំងផ្ទះ​ បង្កអោយមានការភ្ញាក់ផ្អើលឡើង​ នាវេលាម៉ោង១១និង០០នាទីព្រឹក​ថ្ងៃទី១២ ខែ​កុម្ភះ ឆ្នាំ​ ២០១៨​ ស្ថិតនៅចំណុចផ្ទះលេខ ២៤៨ភូមិត្រពាំងល្វា សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ ។

តាម​ប្រភព​ព័ត៌មានពី​កម្លាំង​នគរ​បាល​មូលដ្ឋានបានអោយដឹងថា​ សពបុរសដែលចង់ក​ .សម្លាប់ខ្លួនឯងនេះមានឈ្មោះ លឹម ប៊ុន អាយុ ៣៨ មុខរបរនាយកសាលាវេសស្ទើន សាខាទួលគោក ស្នាក់នៅខាងប្រពន្ធផ្ទះ​លេខ​២៤៨ ភូមិត្រពាំងល្វាសង្កាត់កាកាប១ មានស្រុក​កំណើត​ភូមិ កោះជរ រាប ឃុំកោះត្បូង ស្រុកខ្សាច់កណ្តាល​ ខេត្ត​​កណ្ដាល​។

តាម​ប្រភព​ដដែល​បាន​បន្តថា​ មូលហេតុដែលធ្វើអោយសពបុរស សម្រេចផ្តាច់សង្ខាខ្លួនឯងនេះ គឺដោយសារសព មានជំងឺមហារីកពោះវៀនធំ ធ្លាប់វះជាង២ខែមកហើយនឹងដឹងថាមិនអាចព្យាបាលជា​ទើប​សម្រេច​ចិត្ត​ប្រល័យ​សង្ខា​ខ្លួន​ឯង​ដូច្នេះ​។

សូម​បញ្ជាក់ថា​ សពបុរសឈ្មោះ​ លឹម​ ប៊ុន​ បានចងក និងឥដ្ឋ​ព្រិលខ្យល់ជព្ចាំងផ្ទះ យកខ្សែកាបអុបតិច មកចង​ ហើយនៅក្បែរសាកសព គឺមានសំបុត្រសរសេរទុក ចំនួន ៥ទំព័រ ដែលបានបញ្ជាក់ចុងក្រោយថា((ការស្លាប់របស់ខ្ញុំ គឺជាការធ្វើ អត្តឃាត ដោយរោគគា ព្យាបាលមិនជា)) ។​ ហើយជុំវិញករណីនេះ​ក្រុមគ្រួសារសព មិនបានប្តឹងផ្តល់អ្វីនោះទេ​ ទើបសមត្ថកិច្ច បានធ្វើឯកសារ​ប្រគល់​សព យកទៅធ្វើបុណ្យតាមប្រពៃណី ៕​សិរសា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *