ស្ត្រី​មាន​ផ្ទៃ​ពោះ​ផឹក​រង​របួស​ព្រោះ​រថយន្ត​កៀរ​

 

 

ភ្នំពេញ​៖ស្ត្រី​មាន​ផ្ទៃ​ពោះ​ម្នាក់​ចេញ​ពី​ផឹកសុី​ស្រវឹង​ជិះ​ម៉ូតូ​ទៅ​ផ្ទះ​ត្រូវ​រថយន្ត​មិន​ស្គាល់​ម៉ាក​កៀរ​បណ្ដាល​អោយ​រងរបួសធ្ងន់​។ហេតុការណ៍នេះ​បាន​កើត​ឡើង​កាល​ពី​វេលាម៉ោង​១០៖៣០នាទី​យប់​ថ្ងៃ​ទី​១២ខែ​កុម្ភៈ​ឆ្នាំ​២០១៨ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​២០០៤​ក្នុង​សង្កាត់​ទឹក​ថ្លា​ខណ្ឌ​សែនសុខ​។

​ស្ត្រី​រង​គ្រោះ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​ នី​តា​ អាយុ​៣៨ឆ្នាំ​មុខ​របរ​បុគ្គលិក​ក្រសួង​មហាផ្ទៃ​ ស្នាក់នៅ​ក្នុង​បូរី​ពិភព​ថ្មី​ សង្កាត់​ កន្ទោក​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។

តាម​ប្រភព​ព័ត៌មានពី​ស្ត្រី​រង​គ្រោះ​ត្រូវបាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​រូប​នាង​ផឹកសុី​នៅ​ក្នុង​ក្រសួង​មហាផ្ទៃ​ជាមួយ​មិត្ត​ភ័ក្ត​។​លុះ​ពេល​ផឹក​សុី​ចប់​សព្វ​គ្រប់​ក៏​ទៅ​យក​ម៉ូតូ​ជិះ​សំដៅ​ទៅ​ផ្ទះ​ស្ថិត​នៅ​សង្កាត់​កន្ទោក​ ខណៈ​ដែល​ជិះ​ម៉ូតូ​តាម​បណ្ដោយ​ផ្លូវ​សុខ​ៗក៏​មាន​រថយន្ត​មួយ​គ្រឿង​មិន​ស្គាល់​ម៉ាក​មក​កៀរ​បណ្ដាល​អោយ​ដួល​រង​របួស​ធ្ងន់​ស្រប​ពេល​នោះ​មាន​ជន​ខិល​ខូច​ម្នាក់​លួច​ទូរស័ព្ទ​មួយ​គ្រឿង​ទៅ​បាត់​។

ក្រោយពីកើតហេតុ​គេ​ឃើញ​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​ចុះ​មក​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើ​ចរាចរណ៍​ព្រម​ទាំង​ទំនាក់ទំនង​ហៅ​រថយន្តសង្គ្រោះ​ដឹក​យក​ទៅ​ព្យាបាល​នៅ​មន្ទីពេទ្យ​ឯក​ជន​។ចំណែក​ឯ​ម៉ូតូ​ជន​រង​គ្រោះ​ត្រូវបាន​កម្លាំង​នគរ​បាល​យក​ទៅ​រក្សា​ទុក​អធិការ​ខណ្ឌ​រង​ចាំ​ការ​ដោះ​ស្រាយ​នៅ​ពេល​ក្រោយ​៕​ សារ៉េត​

 

Leave a Reply

Your email address will not be published. Required fields are marked *