ម៉ូតូ​នឹង​ម៉ូតូ​បុក​គ្នា​បណ្ដាល​អោយ​ស្លាប់​ម្នាក់​រង​របួស​ធ្ងន់​ម្នាក់​

 

 

ភ្នំពេញ​៖បុរសម្នាក់​បើ​ម៉ូតូ​មិន​ប្រកាន់​ស្ដាំ​ជ្រុល​ចង្កូត​ទៅ​បុក​ម៉ូតូ​មួយ​គ្រឿង​ទៀត​បណ្ដាល​អោយ​ស្លាប់​នឹង​ភាគី​ម្ខាង​ទៀត​រង​របួស​ធ្ងន់​។ហេតុការណ៍នេះ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃចន្ទ័១២រោច ខែមាឃ ឆ្នាំរកា ព.ស២៥៦១ ត្រូវនឹងថ្ងៃទី១២ ខែកុម្ភះ ឆ្នាំ២០១៨ វេលាម៉ោង២១:៣០​នាទី​យប់​ ស្ថិត​នៅ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៣​ខាងជើងសួនវឌ្ឍនៈ០២​ក្នុងភូមិទឹកថ្លា សង្កាត់ក្រាំងពង្រ ខណ្ឌដង្កោ។

សាក​សព​រង​គ្រោះ​ត្រូវបាន​គេ​ស្គាល់​ឈ្មោះ​ ខួង ប្រុស អាយុ២២ឆ្នាំមុខរបរកម្មករសំណងស្នាក់នៅភូមិឫស្សី ឃុំព្រះនិពាន្ដ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ (ស្លាប់)។​ដោយ​ជិះ​ម៉ូតូម៉ាកMSXពណ៌​ក្រហមពាក់​ស្លាក​លេខភ្នំពេញ១FF១១៧៤។ចំណែកឯ​ភាគី​ម្ខាង​ទៀត​មិន​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នូវ​ឡើយ​ទេ​ ដោយ​បើក​បរ​ម៉ូតូស៊ុយសុគីស្មាស់​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខភ្នំពេញ១AB ៥៩៦៧​។

តាម​ប្រភព​ព័ត៌មានពី​កន្លែង​កើតហេតុបាន​អោយ​ដឹង​ថា​ នៅ​មុន​ពេល​កើត​ហេតុ​គេ​ឃើញ​បុរស​ម្នាក់​ជិះ​ម៉ូតូ​ម៉ាក​ M S X ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវ​ជាតិ​លេខ​៣​ក្នុង​ទិស​ដៅ​ពី​ត្បូង​ទៅ​ជើង​រ៉េ​ចង្កូត​ទៅ​ផ្នែក​ខាង​ឆ្វេង​ស្រាប់​តែ​មាន​បុរសម្នាក់​ទៀត​ជិះ​ម៉ូតូ​ម៉ាក​ស្មាស់​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​បញ្ច្រាស​ទិស​គ្នា​បុក​ពេញទំហឹង​បណ្ដាល​អោយ​រងរបួសធ្ងន់​ទាំង​សង​ខាង​។បន្ទាប់​មក​មាន​រថយន្ត​សង្គ្រោះ​ដឹក​ជន​រង​គ្រោះ​ទៅ​ព្យាបាល​ ប៉ុន្តែ​អកុសល​បុរសម្នាក់​ដែល​ជិះម៉ូតូ​ម៉ាក​MSX​ ស្លាប់​បាត់​បង់​ជីវិត​ទៅ​ហើយ​ រីឯ​ភាគីម្ខាងទៀត​រង​របួស​ធ្ងន់​កំពុង​សំរាក​ព្យាបាល​នៅ​មន្ទីពេទ្យ​។

ក្រោយ​ពី​កើត​ហេតុ​គេ​ឃើញ​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​ចុះ​មក​កន្លែង​កើត​ហេតុ​ដើម្បី​ធ្វើ​ចរាចរណ៍​ព្រម​ទាំង​ទំនាក់ទំនង​ទៅ​នគរបាល​ជំនាញ​នៃ​ស្នង​ការ​រាជ​ធានី​ភ្នំពេញ​ចុះ​មក​វាស់វែង​និង​យក​ម៉ូតូ​ទាំងសងខាង​រក្សា​ទុក​រង​ចាំ​ការ​ដោះ​ស្រាយ​នៅ​ពេល​ក្រោយ​។​ដោយ​ឡែក​សាក​សព​ជន​រង​គ្រោះ​ត្រូវបាន​កម្លាំង​នគរ​បាល​នៃ​ស្នង​ការ​រាជ​ធានី​ភ្នំពេញ​ប្រគល់​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យតាមប្រពៃណី​នៅ​ឯ​គេហដ្ឋាន​៕សារ៉េត​

 

 

Leave a Reply

Your email address will not be published. Required fields are marked *