លោកសង្ឃ១អង្គ​សេពមេថុន​ក្មេងស្រី​អាយុ​១២បានសម្រេច៩ដង

ខេត្តកណ្តាល ៖ ដោយសារដិតដាមកិលេសតណ្ហាក្រាស់ឃ្មឹក ទោះទៅសាងផ្នួសជាសង្ឃដើម្បីរកធម៌រំងាប់ផ្លូវចិត្តក៏លះបង់កិលេសតណ្ហាមិនរួចដែរ។ ជាក់ស្តែងលោកសង្ឃ​កំ​ហូ​ច​១អង្គបានលួច​មាន​ទំនាក់ទំនង​ស្នេហា​ជាមួយក្មេងស្រី​អតីត​អ្នក​រួម​ថ្នាក់​ជាមួយគ្នា​រហូត​ឈានដល់​រំលោភ​សេពសន្ថវៈបានសម្រេចបាន៩ដង ស្មើនឹង​ចំនួន៧លើក​​​តែ​​ទង្វើប្រាសចាកវិន័យសង្ឃនេះត្រូវបាន​ឪពុកម្តាយ​ខាង​ស្រី​ដឹង ទៅប្តឹង​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ស្រុកឱ្យ​ចាប់​ឃាត់ខ្លួនផ្តន្ទាទោសតាមច្បាប់។

ហេតុការណ៍​នេះ​កើតឡើង​នៅ​រសៀល ថ្ងៃសុក្រ៩រោចខែ មាឃ ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី៩ ខែ កុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅ​វត្ត​ស្វាយជ្រុំ​ភូមិ​ស្វាយជ្រុំ​ឃុំ​ស្វាយជ្រុំ ស្រុក​ខ្សាច់កណ្តាល ។

មន្ត្រី​កងរាជអាវុធហត្ថស្រុកខ្សាច់កណ្តាល​បានឲ្យថា សង្ឃកំហូចនេះឈ្មោះ ស៊ូ ផា អាយុ​២០ឆ្នាំ ជាសាមណេរ គង់នៅ នៅ​ក្នុង​វត្ត​ស្វាយជ្រុំ​ភូមិ​- ឃុំ​ស្វាយជ្រំ ស្រុក​ខ្សាច់កណ្តាល។ ចំណែក​ក្មេងស្រី​រងគ្រោះ​ឈ្មោះ​ស-ស-ផ-ន​ អាយុ១២ឆ្នាំ​រស់នៅ​ឃុំ​ស្វាយជ្រំ​ស្រុក​ខ្សាច់កណ្ដាល ជា​សិស្ស រៀន​នៅ​អនុ​វ​ទ្យា​ល័យ​ស្វាយជ្រំ ស្រុកខ្សាច់កណ្តាល ។

មន្ត្រី​កងរាជអាវុធហត្ថ​ដដែល​បាន​បញ្ជាក់ថា ក្រោយពេលទទួលពាក្យបណ្តឹងពីម្តាយ​ក្មេងស្រី​រង​គ្រោះភ្លាម សមត្ថកិច្ចរបស់លោក បានសុំគោលការណ៍ពីថ្នាក់លើសហការជាមួយ មន្ទីរ និងការិយាល័យ ធម្មការនិងកិច្ចការសាសនាខេត្ត-ស្រុក ទៅកាន់វត្តស្វាយជ្រំ ជួបព្រះចៅ​អធិការវត្ត ដើម្បីស្រាវជ្រាវ និងសាកសួរព័ត៌មាននេះទើបបែកធ្លាយថាមានរឿងហេតុនេះមែន ហើយមេគណស្រុកក៏បានផ្សឹកព្រះសង្ឍអង្គនេះទៅជាគ្រហស្ថដើម្បីចាត់ការតាមច្បាប់។

មន្ត្រី​កងរាជអាវុធហត្ថ​ដដែល​បន្តថា តាមចម្លើយសារភាព របស់ជនសង្ស័យឈ្មោះ ស៊ូ ផា ប្រាប់ថា នៅក្នុង​ឆ្នាំ២០១៧ រូបគេនិង​ក្មេងស្រី​រងគ្រោះ​បាន​ស្គាល់គ្នា​ក្នុងពេល​រៀន​ភាសា​អង់​គេ្ល​ស ជាមួយគ្នា។​បន្ទាប់មកខ្លួនបានទៅបួសជាសង្ឃនៅវត្តស្វាយជ្រំ ហើយ​ក៏មាន​ការទំនាក់​ទំនង​នឹង​គ្នា​ជាមួយក្មេងស្រីរងគ្រោះ តាមរយ:ទូរស័ព្ទ​រហូត​ក្លាយជា​ស្នេហាយ៉ាងស៊ីជម្រៅ ។ ជនសង្ស័យបានសារភាពថា នៅពេលនោះខ្លួន​បាន​លួងលោម​ក្មេងស្រី​រងគ្រោះ​ដើម្បីសេពមេថុនបានសម្រេច​ចំនួន៩ដងស្មើនឹង៧លើកនៅ​ក្នុង​ឃ្លាំង​ដាក់​សម្ភារ:វត្ត​ស្វាយជ្រុំ

ដោយ​សន្យាថា និង​ចូល​ស្តីដណ្តឹង​នាងរៀបការពេញច្បាប់នៅពេល​ជនរងគ្រោះ​គ្រប់​អាយុ១៨ឆ្នាំ ។។ លុះរហូតមកដល់​ថ្ងៃកើតហេតុ ម្តាយ​ក្មេងស្រី​រងគ្រោះ​ដឹង​រឿង​កូន ក៏​ដាក់​ពាក្យបណ្តឹង​នៅ​មូលដ្ឋាន​កងរាជអាវុធហត្ថ ស្រុក​ខ្សាច់កណ្តាល ដើម្បី​ចាត់ការ​តាម​នីតិវិធី​តែម្តង ។

បច្ចុប្បន្នសមត្ថកិច្ច កងរាជអាវុធហត្ថ ស្រុក​ខ្សាច់កណ្តាល កំពុងកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅសាលាដំបូងខេត្តកណ្តាល ចាត់ការតាមច្បាប់ ៕សំបូរ

 

Leave a Reply

Your email address will not be published. Required fields are marked *