ស្រវឹងស្រាធ្លាក់ភ្នែកបើករឺម៉កម៉ូតូកង់បីបុករថយន្តចតស្ងៀមពីក្រោយរួចលុតចង្គង់សូម​អង្វរ​

 

 

 

ភ្នំពេញ៖ បុរសពីរ​នាក់ស្រវឹងស្រាជោគជាំបើករឺម៉កម៉ូតូកង់បីបត់ឆ្លងផ្លូវជ្រុលចង្កូតទៅបុករថយន្តចតស្ងៀមពីក្រោយមុខ​ហាង​ ខារ៉ាអូខេ(ឌឺមូន)ខ្ទេចផ្នែកខាងក្រោយយ៉ាងដំណំរួចចុះមកលុតចង្គង់សូមមេត្តា​លើកលេងតែមិនបានសម្រេច។ហេតុ​ការណ៍នេះកើតឡើងកាលពូវេលាម៉ោង១០-៥០នាទីយប់ថ្ងៃទី១៣ខែកុម្ភះឆ្នាំ២០១៨ស្ថិតនៅតាមបណ្តោយផ្លូវលេខ២៦៥មុខ​ហាង​ ខារ៉ាអូខេ(ឌឺមូន)ក្នុងសង្កាត់ទឹកល្អក់៣ ខណ្ឌទួលគោគ រាជធានីភ្នំពេញ។

តាមប្រភពព័ត៏មានពីម្ចាស់រឺម៉កម៉ូតូកង់បីបានប្រាប់ឲ្យដឹងថា​ នៅ​មុនកើតហេតុរូបគាត់និងមិត្តភក្តិម្នាក់ទៀតបានបើករឺម៉កម៉ូតូកង់បីមួយគ្រឿងគ្មាន​ស្លាកលេខទើបនិងចេញពីផឹកសុីជាលក្ខណៈ​គ្រួសារនៅម្តុំផ្សារហេងលី។​បន្ទាប់​មក​បើក​រឺម៉ក់​កង់​បី​ធ្វើ​ដំណើរ​តាម​បណ្ដោយ​ផ្លូវលេខ២៦៥​ក្នុង​ទិសដៅពីលិចទៅកើត​ លុះ​មក​ដល់ចំណុចកើតខាងលើបានបត់ស្តាំដៃមកផ្លូវ២៦៥ក៏ជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រពណ៌ទឹកប្រាក់ពាក់ស្លាកលេខភ្នំពេញ2AN-6053ចតស្ងៀមនៅលើដងផ្លូវទិសដៅពីជើងទៅត្បូងមុខ​ហាង​ខារ៉ាអូខេ(ឌឺមូន)ពីក្រោយពេញទំហឹងបណ្តាលរថយន្តបែកខាងក្រោយនិងស្តុបខាងឆ្វេងខូចខាតយ៉ាងដំណំតែមិនបង្កឲ្យមានអ្នកណារងរបួស​នោះ​ទេ​។ភ្លាមៗនោះម្ចាស់រឺម៉កម៉ូតូកង់បីចុះមកលុតចង្គង់សូមក្តីមេត្តា​ដល់រូបគាត់ផងព្រោះគាត់គ្មាន​លុយសងសំណងទៅម្ចាស់រថយន្តនោះទេតែមិនបានសម្រេចទើបខាងម្ចាស់រថយន្តបានទំនាក់ទំងហៅ​កម្លាំងនគរបាល​ឲ្យមកកន្លែងកើតហេតុ។

ក្រោយកើតហេតុ​កម្លាំងនគរបាល​ជំនាញបានធ្វើការវាស់វែងយករថយន្តនិងរឺម៉កម៉ូតូកង់បីទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌទួលគោករងចាំ​ការ​ដោះ​ស្រាយគ្នាទៅតាមផ្លូវច្បាប់៕​ខុង​មុីង​

 

 

Leave a Reply

Your email address will not be published. Required fields are marked *