បុរស​អនាថា​ម្នាក់ដើរដួលស្លាប់ភ្លាមៗសង្ស័យខ្យល់គ

 

 

 

ភ្នំពេញ៖ បុរសម្នាក់​ត្រូវ​ប្រជាពលរដ្ឋអះអាងថា ជាមនុស្សអនាថាបានដើរមកដួលស្លាប់ភ្លាមៗ​នៅ​នឹង​កន្លែងកើតហេតុ​ស្ថិតនៅ​ចំណុចភូមិត្នោតជ្រុំ៤ សង្កាត់បឹងទំពុន២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ​កាលពីវេលាម៉ោង៥ និង០០នាទីល្ងាច ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០១៨ ។

បុរសអនាថាខាងលើនេះមិនមាន​នរណា​ស្គាល់ឈ្មោះនោះទេ អាយុប្រហែលជា៤០ឆ្នាំ មិនដឹងថា ស្នាក់នៅទីណាអោយពិតប្រាកដឡើយ ។

តាមសម្ដីប្រជាពលរដ្ឋនៅជិតកន្លែងកើតហេតុបានប្រាប់អោយដឹងថា បុរសអនាថាខាងលើងតែងតែដើរកាត់ផ្លូវបេតុងកន្លែងកើតហេតុនេះជារៀងរាល់ថ្ងៃ ស្រាប់​តែថ្ងៃកើតហេតុបុរសខាងលើ​នេះ​បានដើរមកដល់ចំណុចកើតហេតុក៏បានដួល ភ្លាមៗនោះប្រជាពលរដ្ឋបាននាំគ្នាមកមើលនិងជួយសង្គ្រោះតែជាអកុសលបុរសអនាថាខាងលើបានស្លាប់បាត់បង់ជីវិតទៅហើយ ។​បន្ទាប់​មក​ប្រជាពលរដ្ឋបានទំនាក់ទំនងទៅសមត្ថកិច្ចមូលដ្ឋាន ប៉ុន្តែអ្វីដែលកត់សម្គាល់នោះនៅលើខ្លួនបុរសដែលស្លាប់មានស្នាមកោសខ្យល់ ។

ក្រោយ​មក​កម្លាំង​នគរ​បាល​មកដល់កន្លែងកើតហេតុបានធ្វើការពិនិត្យ​ទៅ​លើសាកសពទើបសន្និដ្ឋានថា បណ្ដាលមកពីខ្យល់គ ក្រោយមកបានយកសាកសពទៅតម្កល់នៅវត្ដសំបួរមាសដើម្បីបូជាធ្វើបុណ្យជូនគាត់តាមប្រពៃណី ៕​បញ្ញា

 

Leave a Reply

Your email address will not be published. Required fields are marked *