ជិះ​ម៉ូតូ​ដេញ​តាម​ចាប់​ចោរ​ជ្រុល​ទៅ​បុក​រថយន្ត​បណ្ដាល​អោយ​រងរបួសធ្ងន់​

 

 

 

ភ្នំពេញ៖​បុរសម្នាក់ជិះម៉ូតូដេញចោរលឿនពេកជ្រុលទៅបុករថយន្តបណ្តាលអោយរបួសធ្ងន់ខ្លួនឯង។ហេតុការណ៏នេះកើតឡើងកាលពីវេលាម៉ោង២១និង១០នាទី​យប់​ថ្ងៃ​ព្រហស្បតិ៍១កើតខែផល្គុនឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រវនឹង​ថ្ងៃទី១៥ខែកុម្ភះឆ្នាំ២០១៨​ស្ថិតនៅ​តាម​បណ្តោយផ្លូវ២៥៣កែង១៤៦សង្កាត់ទឹកល្អក់២ខណ្ឌ​ទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានអោយដឹងថា​ នៅ​មុនកើតហេតុ​គេ​ឃើញបុរសម្នាក់វ័យប្រហែល៤០ឆ្នាំជិះម៉ូតូម៉ាកហុងដាឌ្រីម​ ស៊េ​រី២០១១ពណ៌​ខ្មៅពាក់​ស្លាក​លេខភ្នំពេញ1AV-6909ធ្វើដំណើរ​តាម​បណ្ដោយ​ផ្លូវ​២៥៣ក្នុងទិសដៅពីកើតទៅលិច​ថែម​ទាំង​ស្រែកថាចោរៗក្នុងល្បឿនលឿនក៏ជ្រុល​ទៅ​បុករថយន្តហាយឡែន​ឌ័រ​មិនស្គាល់​ស្លាក​លេខដែលធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើងពេញមួយទំហឹងបណ្តាលអោយរងរបួសធ្ងន់។​បន្ទាប់​មក​ភាគី​ខាង​រថយន្ត​បើក​រត់​គេចខ្លួនបាត់​ស្រមោល​ដោយបន្សល់ទុកជនរងគ្រោះនៅ​នឹង​កន្លែងកើតហេតុ។ភ្លាមៗនោះក៏មាន​សមត្ថកិច្ច​ក្នុងមូលដ្ឋាន​ចុះ​មក​កន្លែងកើតហេតុដើម្បីសំរួលចរាចរណ៍និងហៅរថយន្តសង្គ្រោះរបស់មន្ទីរពេទ្យពន្លឺខាំកូរយកជនរងគ្រោះទៅ​ព្យាបាល​ផងដែរ។​ ចំណែកឯ​ម៉ូតូ​របស់​ជន​រង​គ្រោះ​ត្រូវបាន​កម្លាំង​នគរ​បាល​មូល​ដ្ឋាន​យក​ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​ទឹក​ល្អក់​២​រង​សាច់​ញាត្តិ​បង​ប្អូន​មក​ទទួល​យក​ទៅ​វិញ​៕ខុង​ មុីង​

 

 

Leave a Reply

Your email address will not be published. Required fields are marked *