ខឹង​សង្សា​ឌឺ​ដដែល​ច្រើន​ដង​ពេក​យក​កាំបិត​ចាប់​អា​ក

 

 

 

​ភ្នំពេញ ៖ បុរស​​​​ម្នាក់​ត្រូវ​បាន​ប្រជា​ពល​រដ្ឋ​ រួម​ទាំង​រថយន្ត​​អ្នកធ្វើ​​ដំណើរ​​នាំគ្នា​​ដេញ​តាម​បុក​​ បន្ទាប់​ពី​បុរស​​រូប​នេះ​យក​កាំបិត​​អា​ ក​សម្លាប់​ស្ត្រីជា​សង្សារ​បស់​ខ្លួន។ហេតុ​ការណ៍​នេះ​បង្ក​ឱ្យ​មាន​ការ​ភ្ញាក់​ផ្អើល​​កាល​ពី​​វេលា​​ម៉ោង៤និង៤០នាទីល្ងាច ថ្ងៃទី​18 ខែកុម្ភៈ ឆ្នាំ​2018​ នៅ​មុខ​សណ្ឋា​គារ​​បាលី ស្ថិត​ក្នុង​ភូមិទ្រុង​មាន់ សង្កាត់​អូរ​បែក​ក្អម ខណ្ឌ​សែន​សុខ ។

បុរស​ខាងលើ​ឈ្មោះ ភាព ម៉ក អាយុ​២៤​ឆ្នាំ មុខ​របរ​ជា​កម្ម​​ករ​សំណង់ មាន​ទីលំនៅ​ស្ថិត​នៅ​ភូមិ​-ឃុំ​កើតហេតុ​ខាងលើ។ចំណែក​ឯ​នារី​​រង​គ្រោះ​ឈ្មោះ​ ខាត់ សុដា អាយុ​២៨ឆ្នាំ មុខ​របរ​ជាកម្មករ​សំណង់​តង់​ហ្វាន ស្នាក់​នៅ​​ភូមិ​កើត​ហេតុ​ខាង​លើ​។

តាម​ប្រភព​ព័ត៌មានពី​កើតហេតុ​បាន​ឱ្យ​ដឹងថា មុន​ពេល​កើតហេតុ គេ​ឃើញ​នារី​រងគ្រោះ​កំពុង​​ផឹក​ស៊ី​ច្រៀង​ជា​មួយ​មិត្ត​ភក្តិ​នៅ​កន្លែង​កើតហេតុ​ ស្រាប់តែ​ជនដៃដល់​ដែល​ជា​សង្សា​​ស្រឡាញ់​គ្នា​នោះ មក​ចាប់​អា.ក​សម្លាប់​តែម្តង​ ។

តាម​ប្រភព​ពី​បុរស​ជា​ជនដៃដល់​បានប្រាប់​កម្លាំង​នគរ​បាល​ឱ្យ​ដឹង​ថា មូល​ហេតុ​ដែល​បណ្តាល​ឱ្យ​រូប​គេ​ចាក់​សម្លាប់​ស្រីស្នេហ៍​របស់​ខ្លួន គឺមក​ពី​ខឹង​ស្រី​ស្នេហ៍​រូបនោះ​ឌឺ​ដង​ច្រើន​ពេក​ ។

តាម​សម្តី​របស់​​នារី​រងគ្រោះ​បាន​ឱ្យ​ដឹងថា នាងមិន​បាន​ស្រឡាញ់​ជនដៃដល់​នោះ​ទេ ​គឺ​បុរស​រូប​នេះ​តាម​ស្រឡាញ់​​សុំ​ស្នេហ៍​នាង តែ​នាង​មិន​ព្រម ហើយ​​នៅ​ថ្ងៃ​កើតហេតុ​ ខណៈ​នាង​កំពុង​ផឹក​ស៊ី​ជា​មួយ​​​​មាមីង​នៅ​សំយ៉ាប​ក្រៅ​ផ្ទះ​ ស្រាប់តែ​ជនដៃ​ដល់​យក​កាំបិត​​មក​ចាប់​នាង​បោច​​សក់ រួច​​អា.ក​តែម្តង ។

ក្រោយ​ពេល​កើតហេតុ​កម្លាំង​នគរបាល​​ខណ្ឌ​ទួល​គោក និង​ខណ្ឌ​សែន​សុខ ទាំង​២​បាន​ដណ្តើម​គ្នា​ដើម្បី​យក​ជនង្ស័យ​ ប៉ុន្តែ​ចុ​ង​ក្រោយ​ត្រូវ​កង​កម្លាំង​រាជ​អាវុធ​ខណ្ឌ​សែន​សុខ​ នាំ​យក​ជនសង្ស័យ​ទៅ​បាត់។​ ហើយ​ កម្លាំង​នគរបាល​រួម​ទាំង​កង​រាជអាវុធ​ហត្ថ​នាំ​គ្នា​ដណ្តើម​យក​ជនសង្ស័យ​បង្ក​មាន​ការភ្ញាក់​ផ្អើល​ពេញ​ផ្លូវ​សាធារណៈ​មុខ​សណ្ឋា​គារ​បាលី៕៩៨

 

 

Leave a Reply

Your email address will not be published. Required fields are marked *