ជនសង្ស័យក្រុមចោរប្លន់និងគាស់់ផ្ទះលួចយកម៉ូតូ៦នាក់ត្រូវនគរបាលខណ្ឌសែនសុខឃាត់ខ្លួន

ភ្នំពេញ៖ជនសង្ស័យប្រុសស្រីចំនួន៦នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាល​ព្រហ្មទណ្ឌខណ្ឌសែន​សុខ ចាប់ឃាត់ខ្លួនដោយសង្ស័យថា ជាក្រុមចោរលួចប្លន់និងលួចគាស់ផ្ទះ បន្ទាប់ពីចុះធ្វើ​រដ្ឋ​បាល​ឆែកឆេ​រតាមផ្ទះជួលនានា ហើយបានប្រទះឃើញពួកគេមានបន្សល់ទុក​នូវស្លាក​លេខ​ម៉ូតូ​ចំនួន៥បន្ទះ ម៉ូតូ៦គ្រឿងនិងសម្ភារៈល្មើសជាច្រើនទៀត គ្មានឯកសារសម្គាល់ត្រឹមត្រូវ​កាលពីវេលាម៉ោង១១ព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០១៦ នៅក្រុម១ ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

មន្រី្តនគរបាលព្រហ្មទណ្ឌខណ្ឌសែនសុខ បានឲ្យដឹងថាការឃាត់ខ្លួនក្រុមជន​សង្ស័យ​ទាំង៦​នាក់នោះធ្វើឡើងខណៈដែលសមត្ថកិច្ចបានចុះប្រតិបត្តិការដឹកធ្វើរដ្ឋបាលឆែកឆេរតាមផ្ទះជួលនានា ក្នុងសង្កាត់ភ្នំពេញថ្មីដើម្បីភូមិ​សង្កាត់មានសុវត្ថិភាពជូនប្រជាជនហើយក្នុង​ឃាត់ខ្លួន​ជនទាំង៦នាក់នោះ ជំហានដំបូងសមត្ថកិច្ចបានឃាត់បក្ខពួករបស់គេចំនួន៤​នាក់នៅ​ភូមិទំនប់ សង្កាត់ភ្នំពេញថ្មី បន្ទាប់ពីរកឃើញស្លាកលេខម៉ូតូចំនួន៥បន្ទះ និងម៉ូតូចំនួន៣គ្រឿងដែលគ្មានឯកសារសម្គាល់ច្បាស់លាស់ ជាដើមចម នាំឲ្យឈានទៅដល់តាមចាប់បក្ខពួកផ្សេងទៀតដែលពាក់ព័ន្ធយកទៅសួរនាំស្រាវជ្រាវបន្ត។

ប្រភពដដែលបានឲ្យដឹងទៀតថាក្រោយពេលសាកសួររកហេតុផលជនសង្ស័យទាំង៤ នាក់រួចមក  សមត្ថកិច្ចបាន​ឈានទៅតាមស្រាវជ្រាវចាប់ខ្លួនបក្ខពួករបស់គេចំនួន២នាក់​បន្ថែម​ទៀត ដែលក្រុមជនសង្ស័យទាំង៦នាក់ខាងលើនោះ មានឈ្មោះ ១-អ៊ី ពៅភេទស្រី អាយុ៥៧ឆ្នាំ ស្នាក់នៅផ្ទះជួលកន្លែងកើតហេតុ  ២-នៅ ច្រឹក ភេទស្រីអាយុ៤៨ឆ្នាំ៣-នី  ស្រីម៉ាច ភេទស្រីអាយុ២៩ឆ្នាំ ។  ៤-អប សាមឹ ភេទប្រុសអាយុ២៨ឆ្នាំ ។ ជនទាំង៤នាក់អ្នកខ្លះលក់នំបញ្ចុក អ្នកខ្លះធ្វើការរោងចក្រ និងមានស្រុកកំណើតនៅភូមិម្រោម ស្រុកអង្គរជ័យខេត្តកំពត  ។ ជនទី៥ -ឈ្មោះ ហុង ប្រុស ភេទប្រុសអាយុ២៩ឆ្នាំ មុខរបររត់ម៉ូតូឌុប មានទីលំនៅភូមិទ្រា ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀងនិង   ៦-ឈ្មោះ វណ្ណ អឿន ភេទប្រុស អាយុ៤៩ឆ្នាំ ៕ អូន ធួក

 

Leave a Reply

Your email address will not be published. Required fields are marked *