កម្លាំង​នគរបាលខណ្ឌឬស្សីកែវឃាត់ខ្លួនមនុស្ស២នាក់ដកហូតថ្នាំញៀន២៨កញ្ចប់តូច

 

 

ភ្នំពេញ៖​កម្លាំង​នគរបាលខណ្ឌឬស្សីកែវក្រោយបើកការស្រាវជ្រាវកំលាំងជំនាញខណ្ឌ ប៉ុស្តិ៍ប្ញស្សីកែវបានចុះធ្វើការបង្ក្រាបជាក់ស្តែងករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ដកហូតថ្នាំញៀន២៨កញ្ចប់តូច។ហេតុការណ៍បើកប្រតិបត្តិការស្រាវជ្រាវនិងឈានទៅការឃាត់ខ្លួនជនសង្ស័យនេះបានកើតឡើងកាលពីវេលាម៉ោង០០និង៣០នាទីឈានចូលថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០១៨ត្រង់ចំណុច ផ្លូវបេតុង ក្រុម១៤ ភូមិបឹងសាឡាង សង្កាត់ប្ញស្សីកែវ ខណ្ឌឫស្សីកែវរាជធានីភ្នំពេញ។

ជនសង្ស័យ​ដែល​ត្រូវ​កម្លាំង​នគរ​បាល​ឃាត់ខ្លួន​នោះ​៖
១/ឈ្មោះ ទន់ វុត្ថា ហៅអាស្មាស ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅមិនពិតប្រាកដ មុខរបរមិនពិត (ជួញដូរ)។២/ឈ្មោះ វ៉ា បញ្ញា ហៅខ្មៅ ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួល ផ្លូវបេតុង ភូមិដើមអំពិល សង្កាត់ទួលសង្កែ២ ខណ្ឌឫស្សីកែវ មុខរបររត់កង់បី (ប្រើប្រាស់)។
ចំពោះសំភារៈដកហូតបាននៅក្នុងប្រតបត្តិការណ៍នោះមានក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន២៨កញ្ចប់តូច,ប្រាក់រៀលក្រដាស់ ១០០រៀល ចំនួន១០សន្លឹក,ម៉ូតូ១គ្រឿងម៉ាក ហុងដា ធូដេ ពណ៍ស្ករ ពាក់ស្លាកលេខ ភ្នំពេញ ១DD-2372។

ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២នាក់រួមទាំងវត្ថុតាងត្រូវបានបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី៕​៨៨

 

 

Leave a Reply

Your email address will not be published. Required fields are marked *