ពូ​ល្មោភ​កាម​ល្បួងក្មួយស្រីបង្កើតរំលោភបានសំរេចជាច្រើនដង!! ចុងក្រោយបែកការដោយសារតែក្មួយស្រីឈឺ​

 

 

ខេត្ត​ត្បូងឃ្មុំ ៖ ជនសង្ស័យ​ម្នាក់​ ត្រូវ​បាន​កម្លាំង​នគរបាល​ធ្វើការ​ឃាត់ខ្លួន​ពីបទល្បួងក្មួយស្រីបង្កើតខ្លួន​ឯងយកទៅរំលោភបានសំរេចជាច្រើនដង ។​ហេតុការណ៍​នេះ​បង្ក​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​នៅ​ព្រឹក​ថ្ងៃ​ទី​១៩ កុម្ភៈ ឆ្នាំ២០១៨​ស្ថិត​នៅភូមិ​ជប់​ក្រៅ ឃុំ​ជុប ស្រុក​ត្បូងឃ្មុំ ​ ។

ជនសង្ស័យឈ្មោះ មី សេង​ឡុ​ង ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ រស់នៅ​ភូមិ​ជប់​ក្រៅ ឃុំ​ជុប ស្រុក​ត្បូងឃ្មុំ ចំណែកក្មេងស្រីរងគ្រោះ ឈ្មោះ ស.ប.ទ អាយុ១៣ឆ្សឆ្នាំ​នៅភូមិឃុំជាមួយគ្នា ។

តាម​ប្រភព​ព័ត៌មានពី​កម្លាំង​នគរ​បាល​ស្រុក​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹង​ថា កន្លង​មក​ក្មេងស្រី​រង​គ្រោះ​ធ្លាប់​បាន​ប្រាប់​ម្តាយ​ជា​ច្រើ​លើក​ថា ជនសង្ស័យ​ខាងលើ​នេះ​បាន​ធ្វើ​សកម្ម​ភាព​លួងលោម​នាង និង​បាន​បញ្ចុះបញ្ចូល​នាំ​ទៅ​រំលោភ​សេពសន្ថវៈ​តែ​មិន​ត្រូវ​បាន​ម្តាយ​ចាប់​អារ​ម្ម​ណ៏នោះ​ទេ​ហាក់បីដូចជា​ធ្វើ​មិនដឹង​នឹង​រឿង​ដែល​កើតឡើង ។​រហូត​ដល់​ព្រឹកថ្ងៃ​ទី​១៨ កុម្ភៈ ជនសង្ស័យ បាន​បក់ដៃ​ហៅ​ក្មេង​ស្រី​រង​គ្រោះ​ដើម្បី​ទៅ​រំលោភ​​បន្ត​ទៀត​នៅ​ត្រង់​ទីតាំង​កន្លែង​ស្ងាត់​ក្នុងភូមិ ​តែត្រូវបាន​ក្មេង​ស្រី​នោះ​ប្រកែកមិនព្រម​ទៅ​ ហើយ​ត្អូញ​ត្អែ​រ​ឈឺ​ប្រដាប់​ភេទ​ពេក និងបាន​យក​រឿង​ទាំងនេះ​ទៅប្រាប់​​ម្តាយ​របស់​ខ្លួន ទើប​ផ្អើល​ទៅដល់​សាច់ញាតិ​​បែកធ្លាយ​រឿង​នេះ ។

ក្រោយពេល​កម្លាំង​នគរបាល​ហៅ​​មក​សួរនាំ ជនសង្ស័យបាន​ឆ្លើយ​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួងលោម និង​ប​ញ្ជុះ​បញ្ចូល​ក្មួយ​ស្រី​បង្កើត​​រួម​ភេទ​បាន​បន្តបន្ទាប់​៤​លើក​មក​ហើយ ។ តែបើតាមប្រភពព័ត៌មានអោយដឹង គឺមិនមែន៤ដងទេ តែជនសង្ស័យឆ្លើយចំនួនតិចដង ដើម្បីសំរាលទោសខ្លួនឯង ។ ដោយឡែក​ក្មេង​ស្រី​រង​គ្រោះ​នៅ​ពេល​បាន​បញ្ជូន​មក​ពិនិត្យ​នៅ​មន្ទីរពេទ្យ​ខេត្ត​ឃើញ​បាន​បាន​ដាច់សន្ទះ​ព្រហ្មចារី​យ៍​​ដោយសា​ការ​រំលោភ​ផ្លូវភេទ​ពិតមែន ៕​៩៨

 

 

Leave a Reply

Your email address will not be published. Required fields are marked *