រថយន្ត​បែន​ដឹក​ដីខ្សាច់​ បុក​​របាំង​ពុះ​ចែក​ទ្រូងផ្លូវ ស្លាប់អ្នកបើកបរ

ព្រះ​សីហ​នុ​ ៖​ រថយន្ត​បែន​ដឹក​ដីខ្សាច់​ មួយ​គ្រឿង​ម៉ាក​ HYUNDAI​ ពណ៌​ស​ ពាក់​ស្លាក​លេខ​ ស្វាយ​រៀង​ 3A-0384 ​នៅ​ថ្ងៃ​ទី​១៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៨​ វេលា​ម៉ោង​១៥​និង​២០​នាទី​ លើ​ផ្លូវ​វិ​ថី​ផែ​ ត្រង់​ចំណុច​ ចំណោទ​លោកយាយ​ម៉ៅ​ ស្ថិត​នៅ​ក្នុងភូមិ​៣​ សង្កាត់​លេខ​៣​ ក្រុង​/​ខេត្ត​ព្រះ​សីហ​នុ​ មាន​ទិស​ដៅ​ពី​ ឃ្លាំង​លើ​ ឆ្ពោះ​មក​ កែង​រ៉ា​ លុះដល់​ចំណុច​ខាងលើ​ស្ថានភាព​ផ្លូវ​ចុះ​ចំណោទ​រថយន្ត​ក៏​បាន​រេ​ចង្កូត​មក​ខាងឆ្វេង​ដៃ​បុក​នឹង​របាំង​ពុះ​ចែក​ទ្រូងផ្លូវ​ ពេល​នោះ​អ្នកបើកបរ​បាន​លោត​ចេញពី​ក្នុង​រថយន្ត​ធ្លាក់​ចូល​ប្រឡាយ​ទឹក​ បណ្តាល​ឲ្យ​ស្លាប់​នៅ​នឹង​កន្លែង​កើតហេតុ​។​

​បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​បាន​ដឹក​យក​ទៅ​តំកល់​ទុក​នៅ​ក្នុង​វត្ត​ឥន្ទ​ញ្ញាណ​ ហៅ​ វត្ត​ក្រោម​ ដើម្បី​រង់ចាំ​ក្រុម​គ្រួសារ​។​​រីឯ​វត្ថ​តាង​ រថយន្ត​ ០១​គ្រឿង​សមត្ថកិច្ច​ជំនាញ​កំពុង​ចាត់ចែង​ស្ទូច​យក​ចេញពី​កន្លែង​កើតហេតុ​ យក​មក​រក្សា​ទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ផ្លូវគោក​ ៕

សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *