មន្ត្រី​យោធា​ម្នាក់បាញ់អ្នករត់តាក់ស៊ី​១គ្រាប់របួសធ្ងន់​ រួចរត់ទៅពួន ចុងក្រោយសមត្ថកិច្ចព័ទ្ធចាប់វាយខ្នោះ!

 

 

រាជធានីភ្នំពេញ​ ៖​ បុរសម្នាក់ជាមន្ត្រីយោធា ចេញពីក្លឹបកាហ្សា ទំនងស្រវឹងស្រា​ ហៅរថយន្តតាក់ស៊ីជិះចេញមកដល់មុខរោងកុនអង្គរ មិនដឹងថាមានរឿងអ្វីទេ បានដកកាំភ្លើងខ្លីបាញ់១គ្រាប់ទៅលើអ្នកបើកបរតាក់ស៊ីនគររាជ ចំចង្កេះខាងស្ដាំបណ្ដាលអោយរបួសធ្ងន់​ហើយ ត្រូវបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យភ្លាមៗផងដែរ។ ហេតុការណ៍បង្កការភ្ញាក់ ផ្អើលកើតឡើងនៅវេលាម៉ោង០៤ទាបភ្លឺ ថ្ងៃទី២០ ខែកុម្ភះ​ ឆ្នាំ២០១៨នេះ នៅចំណុចមុខរោងកុនអង្គរ ស្ថិតក្នុងខណ្ឌ៧មករា រាជធានីភ្នំពេញ​។

តាម​ប្រភព​ព័ត៌មានពី​កម្លាំង​នគរ​បាល​បាន​ប្រាប់អោយដឹងថា​ ជនរង​គ្រោះ​ឈ្មោះ ជុំ គា ភេទ ប្រុស អាយុ ៤៨ ឆ្នាំ ខ្មែរ មុខរបរ រត់ឡានតាក់ស៊ី ទីលំនៅ ភូមិ ត្រពាំងអញ្ចាញ សង្កាត់ ត្រពាំងក្រ​សាំ​ង ខណ្ឌ ពោធិ៍សែនជ័យ ។ចំណែក ជនស​ង្ស័យឈ្មោះ ប៉ែន សាយវ័ន្ត ភេទ ប្រុស អា​យុ ៣៣ ឆ្នាំ ខ្មែរ មុខរបរ យោធា ឋានន្តរ​សក្តិ វរសេនីយ៍ឯក អគ្គនាយកដ្ឋាន​សម្ភា​រៈ​បច្ចេកទេស ទីលំនៅផ្ទះលេខ ២៨២ ភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ ។

​វត្ថុតាងដកហូត៖ អាវុធខ្លី ០១ ដើម ប្រាហា ( PRAHA ) លេខ 518362 ,បង់ ០១ មាន ០៧ គ្រាប់,ទូរស័ព្ទដៃ ០១ គ្រឿង ម៉ាកអាយហ្វូន ៦ ពណ៌ ទឹកប្រាក់ លេខ 076 6666 254 ,អត្តសញ្ញាណបណ្ណ​នាយទាហាន ០១ សន្លឹក លេខ 9ស11​ឆ​8206 ,បណ្ណសំគាល់​អាវុធខ្លីផ្ទា​ល់ខ្លួន​លេ​ខ​គ.2956 កពផ ,ប្រាក់ ១០០ ដុល្លា ។

តាម​ប្រភពពីជនរងគ្រោះ បានប្រាប់ឲ្យដឹងថា នៅមុនពេលកើតហេតុ​ បុរសម្នាក់ជាមន្ត្រីយោធានោះ បានចេញពីក្លឹបកាហ្សា ទំនងស្រវឹងស្រា​ បានទាក់​ទងមកក្រុមហ៊ុននគររាជ ដើម្បីរកតាក់ស៊ីជិះ ទើបជនរងគ្រោះដែលជាអ្នកបើករថយន្តតាក់ស៊ីនគររាជ ដែលប្រចាំការក្បែរនោះ បើករថយន្តមកឌឹកបុរសជនសង្ស័យលក្ខណៈជាភ្ញៀវធម្មតាប៉ុណ្ណោះ។ ហើយពេលកំពុងធ្វើដំណើរមកដល់មុខរោងកុនអង្គរ មិនដឹងថាមានរឿងអ្វីទេ មន្ត្រីយោធាម្នាក់នោះបានដកកាំភ្លើងបាញ់១គ្រាប់ទៅលើអ្នកបើកបរតាក់ស៊ីនគររាជ ចំចង្កេះខាងស្ដាំបណ្ដាលអោយរបួសធ្ងន់​ហើយជនសង្ស័យបានចុះពីលើរថយន្តរត់គេចខ្លួន ចូលទៅពួននៅលើជណ្ដើរច្រក​ដឿងហែមមួយកន្លែង នៅម្ដុំក្រោយសាលាសង្កាត់អូរឬស្សី១ បង្កអោយមានការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចចុះធ្វើការដេញចាប់ឃាត់ខ្លួនបានតែម្ដង។

​តាម​ប្រភព​ព័ត៌មានពីកន្លែងកើតហេតុបានបន្ត​ទៀតថា ជនរងគ្រោះដែលជាអ្នកបើករថយន្តតាក់ស៊ីក្រុមហ៊ុន​ នគររាជ ត្រូវបានជនសង្ស័យបាញ់១គ្រាប់ ចំចង្កេះខាងស្ដាំ ​ត្រូ​វបានរថយន្តសង្គ្រោះដឹកទៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗ​ ខណៈនេះគ្រាប់កាំភ្លើងនៅបៀមជាប់មិនទាន់ដកចេញបានទេ ទើបបញ្ជូនចូលទៅបន្ទប់សង្គ្រោះបន្ទាន់ហើយ។

បច្ចុប្បន្នក្រោយពីដេញតាមឃាត់ខ្លួនបានហើយ​កម្លាំងនគរបាល​បានដកហូតកាំភ្លើងខ្លី​១ដើម ម៉ាកអាប្រាក់ហា ពីជនសង្ស័យ រួចនាំខ្លួនទៅអធិការដ្ឋាននគរបាលខណ្ឌ៧មករា ដើម្បីធ្វើការសាកសួរ និងចាត់ការបន្តតាមនិតីវិធីច្បាប់ ៕​ បញ្ញា

 

Leave a Reply

Your email address will not be published. Required fields are marked *