គង្វាល​គោល​ម្នាក់ត្រូវនគរបាលខណ្ឌឬស្សីកែវសហការណ៍ជាមួយប៉ុស្តិ៍ទួលសង្កែទី១ឃាត់ខ្លនដកហូតបានថ្នាំញៀន២កញ្ចប់តូច

 

 

ភ្នំពេញ៖​នគរបាល​ជំនាញខណ្ឌប៉ុស្តិ៍ចុះល្បាតក្នុងមូលដ្ឋានធ្វើការបង្ក្រាបជាក់ស្តែងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យម្នាក់ដកហូតដកហូតថ្នាំញៀន២កញ្ចប់តូច។ហេតុការណ៍​ឃាត់ខ្លួននេះបានកើតកាលពីវេលាម៉ោងជាង១រំលងអធ្រាតឈានចូលថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០១៨ត្រង់ចំណុចផ្លូវជាតិលេខ៥ក្រុម១៤ភូមិផ្សារតូចសង្កាត់ទួលសង្កែទី១ខណ្ឌឬស្សីកែវរាជធានីភ្នំពេញ។

ជនសង្ស័យខាងលើមានឈ្មោះនាង វណ្ណាភេទប្រុសអាយុ៣០ឆ្នាំមុខរបរឃ្វាលគោស្នាក់នៅភូមិដើមគរសង្កាត់ជ្រោយចង្វារខណ្ឌជ្រោយចង្វាររាជធានីភ្នំពេញមានស្រុកកំណើតនៅខេត្តព្រះវិហារ។

តាម​ប្រភព​ព័ត៌មានពី​កម្លាំង​នគរបាលឲដឹងថាជាលទ្ធផលក្នុងកិច្ចប្រតិបត្តិការណ៍នេះកំលាំងនគរបាលបានល្បាតនៅក្នុងមូលដ្ឋានឃើញជនសង្ស័យខាងលើនគរបាលមានការសង្ស័យក៏ហៅជនសង្ស័យសាកសួរនិងឆែកឆេររកឃើញក្រាមពណ៍សថ្លាសង្ស័យគ្រឿងញៀនចំនួន២កញ្ចប់តូចនៅលើខ្លួនជនសង្ស័យហើយក៏ឃាត់ខ្លួនតែម្តង។

ក្រោយឃាត់ខ្លួនជនសង្ស័យត្រូវបានបញ្ជូនទៅផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌឬស្សីកែវដើម្បីសាកសួរនិងកសាងសំណុំរឿងចាត់ការតាមច្បាប់៕​៩៨

 

 

Leave a Reply

Your email address will not be published. Required fields are marked *