ខ្វះរឿងឈ្លោះមកឈ្លោះរឿង ជក់បារីមានអីរបួសសងខាង

 

 

 

ភ្នំពេញ៖ បុរសដែលជាអ្នករត់ម៉ូតូឌុបនិងបុរសដែលជាអ្នករត់រឺម៉កកង់បីទាំង២នាក់បានទំនាស់ពាក្យសម្តីគ្នាបង្កខ្លាយជាហឹង្សាវាយតប់គ្នាទៅវិញទៅមកបណ្តាលឲ្យម្ខាងរបួសបែកក្បាលហូឈាមពេញមុខនិងម្នាក់ទៀតរបួសស្រាល ព្រោះតែរឿងជាក់បារីក្បែរ។ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង២៥នាទីព្រឹកថ្ងៃទី២០ខែគុម្ភះ ឆ្នាំ២០១៨ ទីតាំងនៅតូបកាហ្វេមួយកន្លែងជិតនិងសាលារៀនសុវណ្ណភូមិ ស្ថិតក្នុងសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ភាគីរងរបួសបែកក្បាលឈ្មោះជា ផាន ភេទប្រុសអាយុ៣៥ឆ្នាំ មុខរបរ រត់ម៉ូតូកង់បី ស្នាក់នៅបន្ទប់ជួល ភូមិព្រៃព្រីងខាងត្បូង សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។ចំណែកភាគីម្ខាងទៀតឈ្មោះខេង វន្នី ភេទប្រុស អាយុ៤៥ឆ្នាំ មុខរបរ រត់ម៉ូតូឌុប ស្នាក់នៅបន្ទប់ជួលភូមិព្រៃព្រីងត្បូង សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅខេត្តកំពង់ចាម។

តាមសម្តីឈ្មោះជា ផាន បានឲ្យដឹងថា ជារៀងរាល់ថ្ងៃពួកគាត់តែងតែមកអង្គុយផឹកកាហ្វេជុំគ្នា និងលេងសើចទៅវិញទៅមក លុះមកដល់វេលាកើតហេតុរូបគាត់បានអង្គុយក្បែរ ឈ្មោះខេង វន្នី ហើយបានជក់បារីខណះកំពុងជក់ស្រាប់តែឈ្មោះខេង វន្នី យកជើងមកទាត់បារីចេញពីដៃ ភ្លាមនោះរូបគាត់បានយកអំបោសមកវាយជើងវិញ ស្រាប់តែឈ្មោះខេង វន្នី ស្ទុះមកវាយរូបគាត់ទើបគាត់ទ្រាំមិនបានក៏វាយទៅវិញទៅមកហើយក៏បានអ្នកក្បែរនោះចាប់បំបែកអោយចេញពីគ្នាផងដែរ។
តាមសាក្សីដដែលបានបន្តថា បន្ទាប់ពីកើតហេតុរួចរូបគាត់ក៏បានបើកកង់បីចេញស្រាប់តែភាគីម្ខាងទៀតយកសោរម៉ូតូមកវាយបណ្តាលឲ្យបែកក្បាលហូឈាមពេញមុខ ក្រោយកើតហេតុរូបគាត់បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅ៣ដើម្បីសុំការអន្តរាគមន៍តែម្តង។
បន្ទាប់ពីបានទទួលពាក្យបណ្តឹងជនរងគ្រោះសមត្ថកិច្ចបានហៅជនបង្កមកធ្វើការសាកសួនៅប៉ុស្តិ៍នគរបាលចោមចៅដើម្បីដោះស្រាយបន្ត។

តាម​ប្រភព​ព័ត៌មានពី​ជន​សង្ស័យ​ នៅចំពោះមុខសមត្ថកិច្ចជនបង្កបានសារភាពថាខ្លួនពិតជាបានវាយទៅលើជនរងគ្រោះពិតប្រាកដមែនព្រោះតែរឿងជក់បារីក្បែរតែរូបគាត់ក៏រងរបួសដែរ៕៩៨

 

Leave a Reply

Your email address will not be published. Required fields are marked *