ជនសង្ស័យម្នាក់ផ្លោះរបងរត់ចោលម៉ូតូក្រោយពេលនគរបាលឃាត់ពេលជិះម៉ូតូអត់ស្លាកលេខនិងអត់ពាក់មួកសុវត្ថិភាព

 

 

 

ភ្នំពេញ៖ ជនសង្ស័យម្មាក់បានផ្លោះរបងរត់ចោលម៉ូតូ១គ្រឿង ចំណែកឯអ្នករួមដំណើរម្នាក់ទៀតត្រូវបានកម្លាំងនគរបាលឃាត់ខ្លួនដើម្បីសួរនាំ ខណៈពេលដែលពួកគេជិះម៉ូតូ១គ្តឿងអត់ស្លាកលេខនិងអត់ពាក់មួកសុវត្ថិភាព។កាលពីវេលាម៉ោង១០និង១៥នាទីព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ នៅតាមផ្លូវជាតិលេខ៤ ត្រង់ចំណុចមុខប៉ុស្ដិ៍រដ្ឋបាលនគរបាលចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាម​ប្រភព​ព័ត៌មានពី​កម្លាំង​នគរបាលបាននិយាយថា ជនសង្ស័យ​ដែលរត់គេចខ្លួននោះឈ្មោះ ភ័ក្រ ភេទប្រុស អាយុជិត៣០ឆ្នាំ មានទីលំនៅក្នុងភូមិខ្មែរលើ សង្កាត់គោករការ ខណ្ឌព្រែកព្នៅ។ជននេះគឺជាម្ចាស់ម៉ូតូ១គ្រឿងម៉ាកហុងដាPCXពណ៏សមានកញ្ចក់ប៉ុន្តែអត់ស្លាកលេខនិងសង្ស័យថាជាមុខសញ្ញាចោរលួចទើបរត់បែបនេះ។ចំណែកអ្នករួមដំណើរម្នាក់ទៀតត្រូវឃាត់ខ្លួនសួរនាំនោះឈ្មោះ ណូ ដានិត ភេទប្រុស អាយុ២០ឆ្នាំ មានទីលំនៅជិតវត្តឈូកវ៉ា ក្នុងភូមិអណ្តូង សង្កាត់គោករកា ខណ្ឌព្រែកព្នៅ។ហើយក្រោយពីសាកសួរនាំយុវជននេះបាននិយាយថាខ្លួនគ្រាន់តែជាអ្នកសុំឈ្មោះភ័ក្រ្តជាមួយក្នុងបំណងរកទិញអីហូបប៉ុណ្ណោះ ព្រោះជាអ្នករស់នៅភូមិជិតគ្នា ។ក្រោយមកដោយសារម៉ូតូអត់ស្លាកលេខ ហើយពួកគេអត់ពាក់មួកឋុវត្ថិភាព ក៏ត្រូវនគរបាលឃាត់ខ្លួនបែបនេះ ហើយឈ្មោះភ័ក្ត្រទំនងមានខ្លួនដែលប្រព្រឹត្តល្មើសអ្វីមួយទើបរត់ រីឯរូបគេមិនបានដឹងរឿងមិនមានគំនិតគេចខ្លួនឡើយ។បន្ទាប់ពីសួរនាំឃើញថា យុវជននេះមិនបានដឹងរឿងអ្វីទាំងអស់ននោះ ទើបកម្លាំងដោះលែងឲ្យរួចខ្លួននិងត្រឡប់ទៅផ្ទះវិញ។

ប្រភពដដែលបានបន្តឲ្យដឹងទៀតថា នៅមុនពេលកើតហេតុខណៈពេលដែលកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលចោមចៅ៣ កំពុងស្ទាក់ចាប់ម៉ូតូអត់កញ្ចក់ និងស្លាកលេខ ព្រមទាំងអ្នកជិះអត់ពាក់មួកសុវត្ថិភាពនៅចំណុចខាងលើនោះ។ស្រាប់តែបានឃើញជនសង្ស័យទាំង២នាក់ជិះម៉ូតូម៉ាកPCXទៅដល់ដោយមានកញ្ចក់ត្រឹមត្រូវប៉ុន្តែអត់មានស្លាកលេខនិងអត់ពាក់មួកថែមទៀតផង។ពេលឃើញបែបនេះកម្លាំងបានឃាត់ឲ្យឈប់រួចបាននាំចូលទៅក្នុងប៉ុស្ដិ៍ដើម្បីត្រួតពិនិត្យរកឯកសារពាក់ព័ន្ធផ្សេងៗពីពួកគេ។លុះមួយសន្ទុះក្រោយមកជនសង្ស័យឈ្មោះភ័ក្រ្ត បានសុំទៅបត់ជើងតូចរួចក៏បានផ្លោះរបងរត់ចូលទៅក្នុងក្រុមហ៊ុនលក់រថយន្ត CHENG LONG MOTO (CIMC) នៅជិតនោះគេចខ្លួនបាត់តែម្ដង ពេលនោះកម្លាំងបានតាមរកដែរតែរកមិនឃើញឡើយ។

ប្រភពខាងលើបានបន្តទៀតថា ម៉ូតូម៉ាកPCXនោះត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍ខាងលើធ្វើការដកហូតទុក ហើយសង្ស័យថា ជនដែលរត់គេចខ្លួននោះលួចពីកននលែងណាមួយ ហើយមានស្នាមគាស់ស្លាកលេខចោលថែមទៀតផង។ពេលនេះកម្លាំងកំពុងធ្វើការស្រាវជ្រាវដើម្បីតាមចាប់ខ្លូនជនសង្ស័យម្នាក់នោះមកសាកសួរឲ្យដឹងពីមូលហេតុដែលរត់ចោលម៉ូតូនោះហើយ៕​៩៨

 

 

Leave a Reply

Your email address will not be published. Required fields are marked *