បើករថយន្ត​សណ្តោង​ម៉ាស៊ីនភ្លើង​មិនដឹងកូន​តូច​រត់តាម​ពីក្រោយ​ កូនដួល​ចូល​កង់​រថយន្ត​កិន​ស្លាប់

ខេត្ត​ព្រៃវែង​ ៖​ មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយ ដោយឪពុក​បើករថយន្ត​សណ្តោង​ម៉ាស៊ីនភ្លើង​ទៅ​ចាក់​ធុងបាស់ឲ្យគេនៅក្រៅភូមិ​ ហើយមិនដឹងកូន​តូចរត់តាមពីក្រោយ​ធ្វើឲ្យកូនដួលចូល​កង់​រថយន្ត​កិនបែកក្បាល​ស្លាប់​យ៉ាងអាណោចអាធ័ម ។

ឧប្បត្តិហេតុនេះកើតឡើងកាលពី​វេលា ម៉ោង​៣​និង​៣០​នាទីរសៀលថ្ងៃចន្ទ៥កើត ខែផល្គុន ឆ្នាំរកា នព្វស័កព.ស ២៥៦១ ត្រូវនឹងថ្ងៃ​ទី​១៩​ ខែកុម្ភ​:​ ឆ្នាំ​២០១៨​ ​​ នៅ​ចំណុច​ភូមិ​ចុង​ អំពិល​ឃុំ​ចុង​អំពិល​ ស្រុក​ កញ្ជ្រៀច​ ខេត្តព្រៃវែង​ ។​
​ជន​រង​គ្រោះ​ឈ្មោះ​ ចំ​រ៉ុ​ង​ ឈុ​ន​លី​ ភេទ​ស្រី​ អាយុ​១​ឆ្នាំ​៥​ខែ​ (​ស្លាប់​)​ ជាកូនឈ្មោះ ឈាន​ ចំ​រ៉ុ​ង​ ភេទ​ប្រុស​ អាយុ​30​ឆ្នាំ រស់នៅ​ភូមិ​ ចុង​អំពិល​ឃុំ​ចុង​អំពិលស្រុក​ កញ្ជ្រៀច​ ខេត្តព្រៃវែង​ ​។

មន្រី្តនគរបាលចរាចរស្រុក កញ្ជ្រៀច បានឲ្យដឹងថា មុនពេលកើតហេតុ បុរសជាឪពុកក្មេង​ស្រីរងគ្រោះបានបើករថយន្តផលិតនៅប្រទេសកូរ៉េ ​ ម៉ាក​ហ៊ី​យ៉ា​ន់​ដាយ​ពណ៌​ខៀវ​ ពាក់​ ស្លាក​លេខ​ភ្នំពេញ​ 3B6440​ សណ្តោង​ម៉ាស៊ីនភ្លើង​និងធុងបាស់ទៅចាក់ឲ្យគេរាំកម្សាន្តនៅក្រៅភូមិ។ ខណៈកំពុងបើកចេញពីផ្ទះបានបន្តិច ស្រាប់តែកូនស្រីតូច(ជនរងគ្រោះ)បានរត់តាមពីក្រោយ ហើយឪពុកមិន​បានដឹង​ ធ្វើឲ្យកង់រថយន្ត​ខាងក្រោយ​កៀរកូនដួល ​ហើយ​ក៏​ត្រូវ​រ៉ឺ​ម៉ក​ម៉ាស៊ីនភ្លើង​ខាងក្រោយ​កិន​ ចំ​ក្បាល​ស្លាប់​មួយ​រំពេចតែម្តង​។​

ក្រោយកើតហេតុ ឪពុកចុះពីលើរថយន្តទៅបីត្រកងសពកូនស្រីស្រែកទ្រហោរយំដោយក្តី សង្វេគនិងមានវិប្បដិសារីបំផុត ៕ សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *