កម្លាំង​នគរបាលប៉ុស្តិ៍អូបែកក្អមឃាត់ខ្លួនមនុស្ស២នាក់ករណីប្រើប្រាស់គ្រឿងញៀន

 

 

 

ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍អូបែកក្អមធ្វើការឃាត់ខ្លួនក្រោយពីពិនិត្យរកឃើញមានសារធាុញៀនក្នុងទឹកនោម។​ហេតុការណ៍​នេះ​កើតឡើងកាលពីថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០១៨វេលាម៉ោង២២និង៣០នាទីនៅចំណុចផ្លូវ២០០៤សង្កាត់ភូមិត្រពាំងឈូកសង្កាត់អូបែកក្អមខណ្ឌសែនសុខ។

ជនសង្ស័យទាំង២នាក់​ត្រូវ​បាន​គេ​ស្គាល់​ ទី​១ឈ្មោះ តុន សុភា ភេទប្រុសអាយុ៣៤ឆ្នាំមុខរបរធ្វើសំណង់ស្នាក់នៅក្នុងការដ្ឋានសំណង់ភូមិក្រាំងធ្នង់ សង្កាត់សង្កាត់ក្រាំធ្នង់ ខណ្ឌសែនសុខ។ទី២ឈ្មោះ សួន សុទ្ធិ ភេទប្រុសអាយុ២៦ឆ្នាំមុខរបរធ្វើសំណង់ស្នាក់នៅក្នុងការដ្ឋានសំណង់ភូមិក្រាំងធ្នង់ សង្កាត់សង្កាត់ក្រាំធ្នង់ ខណ្ឌសែនសុខ។

តាម​ប្រភព​ព័ត៌មានពី​កម្លាំង​នគរ​បាល​បាន​អោយ​ដឹង​ថា​ មុននិងឃាត់ខ្លួនជនសង្ស័យទាំង២នាក់ខាងលើបានធ្វើការល្បាតក្នុងមូលដ្ឋានដើម្បីទាប់ស្កាត់បទល្មើសផ្សេងៗហើយក៍ឃើញពួកគេកំពង់ជិះម៉ូតូ១គ្រឿងម៉ាកហុងដាសេ១២៥ព័ណខ្មៅពាក់ស្លាកសេរីឆ្នាំ២០១៦ពាក់ស្លាកលេខ1FR0384គួឲ្យសង្ស័យក៍ឃាត់សាកសួរហើយបានឃើញម៉្សៅក្រាមថ្លាស១កញ្ចប់តូចហើយនាំខ្លួនពួកគេមកប៉ុស្តិ៍ធ្វើតេសទឹកនោមឃើញមានសារធាតុញៀនក៍ឃាត់ខ្លួនតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់រួមនិងវត្ថុតាងកំពង់ឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខដើម្បីកសាងសំណុំរឿងបញ្ជួនទៅតុលាកាចាត់ការបន្ត៕​៩៨

 

 

Leave a Reply

Your email address will not be published. Required fields are marked *