ជនសង្ស័យជាមុខសញ្ញាប្លន់និងលួចម្នាក់ប៉ងលួចម៉ូតូប្រពន្ធនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងត្រូវចាប់ខ្លួន

 

 

ភ្នំពេញ៖ ជនសង្ស័យម្នាក់ដែលជាមុខសញ្ញាចោរប្លន់និងលួចម៉ូតូបានប៉ុនប៉ងលួចម៉ូតូហុងដាស្កូបពី១គ្រឿងដែលជារបស់ប្រពន្ធនគរបាលប៉ុស្តិ៍ត្រពាំងក្រសាំងប៉ុន្តែសំណាងអាក្រក់ត្រូវបានម្ចាស់ដឹងទាន់ ក៏បានដេញតាមចាប់ខ្លួននាំយកទៅសាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅតុលាការ។​ហេតុការណ៍​ឃាត់ខ្លួននេះបានធ្វើឡើងកាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០១៨ វេលាម៉ោង១១ព្រឹកនៅតាមផ្លូវបេតុង ភូមិត្រពាំងអណ្ដូង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ ។

ជនសង្ស័យ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ ម៉ែន សុជាតិ ហៅ អាពេទ្យ អាយុ ៤២ឆ្នាំ មានទីលំនៅនិងមុខរបរ មិនពិតតប្រាកដ។ជននេះធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល៤ឆ្នាំកន្លះកាលពីឆ្នាំ២០០៥ពីបទប្លន់ប្រដាប់អាវុធ ពេលនេះនគរបាលដកហូត បានឧបករណ៍សម្រាប់កាច់សោរកម៉ូតូ២ដើម។

តាមប្រភព​ព័ត៌មានពី​កម្លាំង​នគរ​បាល​បានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំង​នគរបាល​ប៉ុស្ដិ៍បានល្បាតនៅ​ក្នុង​មូលដ្ឋាន។លុះមកដល់ចំណុច​កើត​ហេតុ​ក៏ឃើញសង្ស័យកំពុងឈររេរាតាមផ្លូវប្រុងកាច់សោរកម៉ូតូរបស់ប្រពន្ធមន្ត្រីនគរបាលម្នាក់ ប៉ុន្តែម្ចាស់ឃើញទាន់ ស្រែក​ឡូរឡា​ផ្អើល​ដល់​កម្លាំង​នគរ​បាល​កំពុងល្បាត​ឃើញ​ជនសង្ស័យរត់ ទើបដេញតាមឃារ់ខ្លួន​បាន​ រួច​ត្រួតពិនិត្យឃើញមានឧបករណ៍កាច់សោរ កម៉ូតូនៅក្នុងហោប៉ៅខោ។

បច្ចុប្បន្ននេះ​ជន​សង្ស័យ​ត្រូវ​កម្លាំង​នគរ​បាល​កំពុង​សាក​សួរ​កសាង​សំណុំ​រឿង​បញ្ជូន​ទៅ​កាន់​តុលាការ​ចាត់ការតាមច្បាប់៕​៩៨

 

 

Leave a Reply

Your email address will not be published. Required fields are marked *