ស្ត្រី​ម្នាក់​ខឹង​ប្ដី​មិន​ចូល​ផ្ទះ​២ថ្ងៃ​ធ្វើ​អត្តឃាត​ចង​ ក​ សម្លាប់​ខ្លួន​នៅ​ក្នុង​បន្ទប់​ជួល​

 

 

 

ភ្នំពេញ ៖ នារីដែលជាជាងអ៊ុតសក់ម្នាក់មានវិបត្តិគ្រួសារ និង តូចចិត្តជាមួយនឹងប្តីផង បានសម្រេចចិត្តគិតខ្លីធ្វើអត្តឃាត ចងក នៅក្នុងបន្ទប់ជួល។​ហេតុការណ៍​នេះ​បង្កឱ្យមានការ ភ្ញាក់ផ្អើលនៅវេលាម៉ោង ៥និង៤០នាទីទីល្ងាច ថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ ស្ថិតនៅបន្ទប់លេខ៧ ផ្ទះលេខ១៨៣ ផ្លូវ លេខ ៨៨ ភូមិ ព្រៃទា២ សង្កាត់ ចោមចៅ៣ ខណ្ឌពោធិ៍​សែនជ័យ រាជធានីភ្នំពេញ។

នារីរងគ្រោះ(សព)មានឈ្មោះ មិន សេងហ៊រ អាយុ២៣ឆ្នាំ ភេទស្រី ជនជាតិខ្មែរ មុខរបរ ជាងអ៊ុតសក់ ទីលំនៅបច្ចុប្បន្នស្ថិតនៅភូមិកើតហេតុខាងលើ មានស្រុកកំណើតនៅ ភូមិ ដំបូកធំ ឃុំ កញ្ចាំ ស្រុក ពារាំង ខេត្ត ព្រៃវែង។ ចំណែកឯ​ប្តីមានឈ្មោះ សេក សំរ៉ុង អាយុ ៣៥ឆ្នាំ ភេទប្រុសជនជាតិខ្មែរ មុខរបរ អ្នកទទួលផ្ញើរម៉ូតូ ស្នាក់នៅ ភូមិកើតហេតុខាងលើមានស្រុកកំណើតនៅ ភូមិត្រោក ឃុំ ឈើទាល ស្រុក ស្វាយជ្រំ ខេត្ត ស្វាយរៀង។

តាមសម្តីរបស់ប្តីនារីរងគ្រោះបានឱ្យដឹងថា នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៨ គាត់បានឈ្លោះប្រកែកគ្នាយ៉ាងខ្លាំងហើយយប់ថ្ងៃ​ឈ្លោះ​គ្នានោះ គាត់ក៏បានចេញពីបន្ទប់ជួលទៅបាត់ពីរថ្ងៃ។ លុះមកដល់ថ្ងៃកើតហេតុគាត់បាន​តេទូរស័ព្ទជាច្រើនដងមិនលើក ដោយបារម្ភពីប្រពន្ធគាត់ក៏មកដល់បន្ទប់​ស្រាប់​តែ​ឃើញប្រពន្ធស្លាប់ក្នុងសភាពចងកធ្វើអត្តឃាតបែបនេះតែម្តង ។ ទើបមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋ នឹងសមត្ថកិច្ចចុះមកធ្វើកោសល្យវិច័យ។

តាមប្រភព​ព័ត៌មានពី​កម្លាំង​នគរ​បាល​ជំនាញ​ម្នាក់​បាន​អោយ​ដឹង​ថា​ សពនារីរងគ្រោះពិតជាបានធ្វើអត្តឃាតពិតប្រាកដ មែន។

បច្ចុប្បន្ននេះ​សាកសពជន​រង​គ្រោះ​ត្រូវបាន​កម្លាំង​នគរ​បាល​ប្រគល់​ទៅ​អោយ​ក្រុម​គ្រួសារ​យក​ទៅ​ធ្វើបុណ្យតាមប្រពៃណី​នៅ​ឯ​គេហដ្ឋាន​៕៩៨

 

 

Leave a Reply

Your email address will not be published. Required fields are marked *