ម៉ូតូអឹមអេសអ៊ិចបើកបញ្ច្រាសទិសក្នុងល្បឿនលឿនបុកសង់កូរ៉េ ស្លាប់ម្នាក របួសធ្ងន់២នាក់

ខេត្តកោះកុង៖ មានឧប្បត្តិហេតុគ្រោះថ្នាក់ចរាចរណ៍មួយ បានកើតឡើងនៅវេលាម៉ោង ៨និង៤៥នាទីយប់ថ្ងៃ អង្គារ ៦កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៨   ស្ថិតនៅផ្លូវក្រាលក្រួសក្រហមស្ថិត ភូមិបាក់អង្រុត ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង ។

នគរបាលចរាចរណ៍ស្រុកស្រែអំបិលបានឲ្យដឹងថា ម៉ូតូដែលជួបគ្រោះថ្នាក់ចរាចរណ៍ម៉ាក MSX (អឹមអេសអ៊ិច) ពណ៌ខ្មៅ គ្មានស្លាកលេខ បើកបរដោយឈ្មោះ ធួន ប៊ុនថេង ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស រងរបួសបាក់ជើងខាងស្តាំ (បាក់ភ្លៅ ) និងអ្នករួមដំណើរឈ្មោះ ណេត វិរៈ ភេទប្រុស អាយុ ១៤ ឆ្នាំ ជនជាតិខ្មែរបុខរបរសិស្ស រងរបួសក្បាល និងបាក់ច្រមុះ អ្នកទាំង២នាក់មានទីលំនៅភូមិ ព្រះអង្គកែវ ឃុំ ដងពែង ស្រុកស្រែអំបិល បានបញ្ជូនទៅកាន់មន្ទីពេទ្យក្រុងភ្នំពេញ (ពេទ្យលោកសង្ឃ) ។ ម៉ូតូនេះបុកជាមួយម៉ូតសង់ កូរ៉េ  ពណ៌ក្រហម គ្មានស្លាកលេខ  (គ្មានភ្លើង) បើកបរដោយឈ្មោះ ណាក សំណាង ហៅ វង្ស ភេទប្រុសអាយុ ៥២ឆ្នាំ ជនជាតិខ្មែ មានទីលំនៅ ភូមិព្រះអង្គកែវ ឃុំដងពែង  ស្លាប់ក្រោយពេលបញ្ជូន ទៅដល់មន្ទីពេទ្យ ស្រែអំបិលបានតែបន្តិច ពេលជិះបញ្រ្ចាសទិសគ្នាពីលិចទៅកើត ។

ក្រោយកើតហេតុម៉ូតូទាំងពីរគ្រឿង ត្រូវបានយកមករក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋ​បាលដងពែងជាបណ្តោះអាសន្ន ។ ចំពោះមូលហេតុបង្កឲ្យមានគ្រោះថ្នាក់រហូតបាត់បងជីវិតបែបនេះត្រូវសមត្ថកិច្ចអះអាងថា ភាគីម៉ូតូ MSX  បើកបរមិនប្រកាន់ស្ដាំ  មានល្បឿនលឿន ឯភាគីម៉ូតូសង់កូរ៉េគ្មានភ្លើងបំភ្លឺ និងមិនពាក់មួកសុវត្ថិភាព ៕សំបូរ

Leave a Reply

Your email address will not be published. Required fields are marked *