ស្ត្រី​អនាថា​ម្នាក់​​ខ្យល់គ​ស្លាប់​តាម​សំយ៉ាប​ផ្ទះ​បង្ក​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រជាពល​រដ្ឋ​

សន្តិសុខសង្គម

 

 

ភ្នំពេញ៖ ស្ត្រី​អនាថា​ម្នាក់ខ្យ​ល់គ​ដេកស្លាប់ នៅ​តាម​សំយ៉ាប​ផ្ទះ​បង្ក​អោយ​មាន​ការ​ភ្ញាក់​ផ្អើល​កាលពី​ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨ នៅ​ម្តុំ​ផ្សារ​អូ​ឬ​ស្សី សង្កាត់​បឹង​ប្រ​លឹត​ខណ្ឌ៧មករា រាជធានី​ភ្នំពេញ។

ស្ត្រី​ដែល​បាន​ស្លាប់ខាងលើ​នេះ គឺជា​ជនអនាថា មាន​វ័យ​ប្រមាណ​ជាង៥០ គ្មាន​ទី លំនៅ​មិន​ពិតប្រាកដ ដើរ​ដេក​​តាម​សំយ៉ាប​ផ្ទះ​របស់​អ្នក​ដ​ដៃ ។

តាម​ប្រភពព័ត៌មាន​ពី​ស្ត្រី​ម្នាក់ បាន​អះអាងថា​សាក​សព​ស្ត្រី​រងគ្រោះ គឺជា​អតីត​គ្រូបង្រៀន​ភាសា​ចិន ហើយ​ត្រូវបាន​ឈប់​ឲ្យ​រស់នៅ​ទីនោះ ទើប​ស្ត្រី​រូបនោះ​ដើរ​គ្រប់​ទី​កន្លែង​គ្មាន​គោលដៅ រស់នៅ​តាម​សំ​យ៉ាប​ផ្ទះ​អ្នក​ដ​ដៃ និង​គ្មាន​សាច់​ញាតិ​ទៀតផង។

បច្ចុប្បន្ននេះ​សាកសពជន​រង​គ្រោះ​ត្រូវបាន​សមាគមន៍​ចិន បាន​យកទៅ​តម្កល់​និង​បញ្ចុះ​តាម​ប្រពៃណី​៕បញ្ញា​

 

 

Leave a Reply

Your email address will not be published. Required fields are marked *