ជនជាតិចិនម្នាក់ខឹងដកលុយពីATMមិនបានរើសដុំថ្មបំរ៉ុងគប់ទ្វារកញ្ចក់ ត្រូវកម្លាំង​នគរបាល​ឃាត់​ខ្លួន

ភ្នំពេញ ៖ បុរសម្នាក់ដែលជាជន​ជាតិ​ចិន​បានបញ្ចេញនូវចរឹកដូចជាកាចហួសហេតុ បន្ទាប់ពីចូលទៅធនាគារ គោលបំណងដកលុយ តាមរយះទូATM ប្រហែលកាតគ្មានលុយក្នុងកុង ទើបដកមិនបាន បែរជាខឹង ឆ្កាដៃជើង រើសដុំថ្មបំរ៉ុងគប់ទ្វារកញ្ចក់ ត្រូវកម្លាំង​នគរបាល​ប្រចាំទីនោះឃាត់ខ្លួន​ ហើយនែណាំម្តងហើយម្តងទៀតនៅតែមិនស្តាប់ បែជារករឿងចង្អុលមុខ ថែម​ទាំង​មិនមានអ្នកចេះភាសារចិន ទីបំផុត ចាប់ឃាត់ខ្លួននាំទៅអប់រំនៅប៉ុស្តិ៍រដ្ឋ។ហេតុការណ៍ខាងលើ​នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤និង៥០នាទីល្ងាចថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ ២០១៨ ទីតាំងស្ថិតនៅធនាគារ ក្នុងមជ្ឈមណ្ឌលអ៊ែរវ៉ូត ភូមិទ្រុងមាន់ សង្កាត់អូបែកក្អម ខណ្ឌសែនសុខ ។

បុរសជនជាតិចិន​នេះ​ពុំ​ត្រូវ​បាន​នរណាស្គាល់អត្តសណ្ណាណឡើយ មានអាយុជាង៣០ឆ្នាំ (ពិបាកទំនាក់ទំនងគ្នាដោយសារ មិនមានអ្នកចេះភាសារចិន)។

តាមប្រភពពីសន្តិសុខ យាមប្រចាំនៅមជ្ឈមណ្ឌល ខាងលើបានឲ្យដឹងថា មុនកើតហេតុ គេឃើញបុរសជនជាតិចិន ធ្វើដំណើរតាមម៉ូតូឌុប មកចុះនៅចំណុចខាងលើ ហើយដើរចូល ធនាគារ កន្លែងទូATM ក្នុងគោលបំណងដកលុយ តែម្នាក់ឯង ចុចទូATM ម្ដង​ហើយម្តងទៀត រួចចាប់ផ្តើមឡូឡា មិនដឹងថាមានរឿងអ្វី ទើបបានជាជនបរទេសរូបនោះឈ្លោះជាមួយទូATM ទៅវិញ តែមតិភាគច្រើន សន្និដ្ឋាន ថាមកពីកាតATMរបស់ជនជាតិចិននេះគ្មានលុយ ទើបបើកមិនបានដកលុយមិនចេញ ទើបចាប់ផ្តើមបញ្ចេញចរឹកឆេវឆាវ ជាងខ្លាទៅទៀត ហើយ​ដើរចេញក្រៅ ស្រែកឆ្កាដៃជើងតែម្នាក់ឯង។បន្ទាប់​រើសដុំថ្មបំរ៉ុងគប់កញ្ចក់ទ្វារ ត្រូវបាន កម្លាំង​កម្លាំង​នគរ​បាល​ប្រចាំការនៅ ក្បែរនោះចាប់ឃាត់ យកដុំថ្មបោះចោល ស្រាប់តែបុរសរូបនេះ បញ្ចេញឫក ដូចសម្បើមរត់ទៅរើសដុំថ្មមកសារជាថ្មី បំរ៉ុងគប់ តែត្រូវបានកម្លាំង​នគរបាល​ចាប់ ហើយប្រតាយប្រតប់បណ្តាលឲ្យជ្រុះកាបូបលុយ និងដាច់ខ្សែដៃ នាំគ្នារើសប្រគល់ជូនបុរសខាងលើវិញ រួចនាំទៅធ្វើការអប់រំនៅប៉ុស្តិ៍រដ្ឋបាលបន្ទាប់ពីបុរសខាងលើ គ្មានអ្នកណាជាដៃគូរជម្លោះជាមួយបែជាទៅឈ្លោះជាមួយទូATMទៅវិញ ៕​៩៨

Leave a Reply

Your email address will not be published. Required fields are marked *