យាន​ដ្ឋាន​ជួសជុល​រថយន្ត​ខុស​ច្បាប់​ត្រូវ​អាជ្ញាធរ​ខណ្ឌ​សែនសុខ​ចុះ​បិទ​

យា

ភ្នំពេញ ៖ យានដ្ឋានជួសជុល តម្លើងទ្រុងរថយន្តដែលមិនត្រឹមត្រូវទៅតាមបទដ្ឋានបច្ចេកទេស ច្បាប់បានកំណត់និងមិនមានច្បាប់ អនុញ្ញាតិចំនួន០២កន្លែងក្នុង​ចំណោម​០៦​គោល​ដៅ​ ត្រូវ​បានអាជ្ញាធរខណ្ឌសែនសុខ រួមជាមួយមន្ទីរសាធារណការរាជធានីភ្នំពេញ កម្លាំងអាវុធហត្ថ នគរបាល សន្តិសុខ បានចុះបិទផ្អាក សកម្មភាពបណ្តោះ អាសន្ន ក្រោយពីរកឃើញមាន តម្លើងទ្រុងរថយន្តខុសបច្ចេកទេសនិងអត់ច្បាប់ ។ ប្រតិបត្តិកានេះធ្វើឡើងកាលពីម៉ោង០៩និង៣០នាទីព្រឹកថ្ងៃទី២២កុម្ភះ២០១៨នៅផ្លូវ១០១៩ភូមិឃ្មួញសង្កាត់ឃ្មួញខណ្ឌសែនសុខ។

តាម​ប្រភព​ព័ត៌មានពី​អាជ្ញាធរបានឲ្យដឹងថា យានដ្ឋានចំនួន០៦កន្លែងដែលចុះមកពិនិត្យព្រឹកនេះឃើញមាន០២ទីតាំង ដែលរកឃើញថា ពុំមានច្បាប់បើកអាជីវកម្ម ហើយលួចបន្លំតម្លើងកែច្នៃ ទ្រុងរថយន្ត ខុសបទដ្ឋានបច្ចេកទេស ។

ក្រោយពីមន្រ្តីជំនាញ ស្រាវជ្រាវរកឃើញ ទីតាំងយានដ្ឋានលួចតម្លើងកែច្នៃទ្រុងតថយន្ត ខុសបច្ចេកទេស រួចមក ទើបសាលាខណ្ឌសែនសុខ ក្រោមបញ្ជាលោក ម៉ូវ ម៉ាណិត អភិបាលនៃគណៈអភិបាលខណ្ឌ ដឹកនាំដោយលោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌ កម្លាំងចម្រុះ រួមទាំងមន្រ្តីជំនាញមកពីមន្ទីរសាធារណការរាជធានីភ្នំពេញ បានចុះទៅផ្អាកអាជីវកម្មយានដ្ឋានគ្មានច្បាប់ចំនួន០២កន្លែង ក្នុងខណ្ឌសែនសុខជាបណ្តោះអាសន្នក្នុងនោះនៅមានទីតាំងជាច្រើនទៀតដែលអាជ្ញាធរមិនទាន់ចុះពិនិត្យ ៕​៩៨

Leave a Reply

Your email address will not be published. Required fields are marked *