កម្លាំងគណៈបញ្ជាការឯកភាពខណ្ឌមានជ័យ​ ​ដាក់គោលដៅត្រួតពិនិត្យអាវុធជាតិផ្ទុះ​និងរថយន្តខុសបច្ចេកទេសនៅផ្លូវ២៧១

រាជធានីភ្នំពេញ​ ៖ ដោយមានការយកចិត្តទុកដាក់អំពីសន្តិសុខ សុវត្ថិភាពជូនបងប្អូនប្រជាពលរដ្ឋ ព្រមទាំងមានការចង្អុល បង្ហាញពីលោក ពេជ្រ កែវមុនី អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ និង​ជាប្រធានគណ:បញ្ជាការឯកភាពខណ្ឌ នៅវេលាម៉ោង០៨:០០យប់ ថ្ងៃពុធ ៧កើត ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស ២៥៦១ ត្រូវនឹងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០១៨នេះ បានឯកភាពឲ្យលោក ឡុង​ ង៉ែត​ អភិបាលរងខណ្ឌមានជ័យ ដឹកនាំកម្លាំងចម្រុះគណ:បញ្ជាការឯកភាពខណ្ឌមានជ័យ មានកម្លាំងនគរបាលខណ្ឌមានជ័យ កម្លាំងសន្តិសុខសាលាខណ្ឌមានជ័យ កម្លាំងកងរាជអាវុធហត្ថខណ្ឌមានជ័យ និងសហការជាមួយកម្លាំង​នគរបាល​កងអន្តរាគមន៍​ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យច្បាប់ចរាចរណ៏ផ្លូវគោក ឆែកអាវុធជាតិផ្ទុះ និងរថយន្តខុសបច្ចេកទេស នៅទល់មុខ​ក្រុមហ៊ុន​វេងហួត តាមបណ្ដោយផ្លូវ២៧១ កែងស្តុប៣៧១ ភូមិ៧ ស្ថិតក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
កម្លាំងសរុប ៧១នាក់​ ៖ កម្លាំងសន្តិសុខសាលាខណ្ឌ​ និងសង្កាត់ ៥០នាក់ កម្លាំងនគរបាល​ខណ្ឌមានជ័យ ១៤នាក់ កម្លាំងកងរាជអាវុធហត្ថ​ខណ្ឌមានជ័យ​ ៧នាក់ និងកម្លាំងកម្លាំង​នគរបាល​កងអន្តរាគមន៍​ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ៨នាក់ ។ដោយបានធ្វើការត្រួតពិនិត្យម៉ូតូចំនួន​ ១០៥គ្រឿង និងម៉ូតូ ១គ្រឿងអត់ស្លាកលេខ មានឯកសារត្រឹមត្រូវ បានធ្វើការណែនាំអប់រំដល់ម្ចាស់ម៉ូតូទាំងអស់ អោយចូលរួមអនុវត្តច្បាប់ចរាចរណ៍ និងត្រួតពិនិត្យរថយន្តបានចំនួន ៤៨គ្រឿង ដោយធ្វើការត្រួតពិនិត្យត្រឹមត្រូវតាមលក្ខណៈ បច្ចេកទេសត្រឹមត្រូវ និងធ្វើការអប់រំដល់ម្ចាស់រថយន្តក៍ដូចជាក្រុមហ៊ុនអោយចូលរួមអនុវត្តន៍ច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរលើផ្លូវសាធារណៈផងដែរ ។ ចំណែកឯអាវុធនិងគ្រឿងញៀនពុំមានឆ្លងកាត់នោះទេ៕ បញ្ញា​

Leave a Reply

Your email address will not be published. Required fields are marked *