លោកឈុនសំណាងដឹកនាំគ្រូពេទ្យមកពិនិត្យជំងឺសិស្សានុសិស្ស នៅវិទ្យាល័យប៊ុនរ៉ានីហ៊ុនសែនដងទង់

ខេត្តកំពត​៖​នៅព្រឹកថ្ងៃទី២២ខែគុម្ភះឆ្នាំ២០១៨វេលាម៉ោង ៨:០០នាទីព្រឹក​លោកសាស្រ្តាចារ្យ ជំនួសលោក​ឈុន សំណាង នាយកសាលាមធ្យមសិក្សាសុខាភិបាលភូមិភាគខេត្តកំពតបានដឹកនាំ គ្រូពេទ្យមកពិនិត្យជំងឺសិស្សានុសិស្សនៅវិទ្យាល័យ ប៊ុនរ៉ានី ហ៊ុន​ សែនដងទង់ដែលបានដួលសន្លាប់ចំនួន១៩នាក់​ កាលពីថ្ងៃទី១៩ខែ​គុម្ភះដល់ថ្ងៃទី ២០ ចំនួន​១៩នាក់។

លោក ឈុន សំណាង បានប្រាប់អ្នកយកព័តមានថា មុនពេល រូប លោកដឹកនាំក្រុមគ្រូពេទ្យមកពិនិត្យជំងឺនេះលោកបានទទួល ព័តមានពីក្រុមការងារថាមានសិស្សសាលារៀននៅវិទ្យល័យ ប៊ុនរ៉ានី ហ៊ុន​សែនដងទង់បានដួលសន្លាប់ជាបន្តបន្ទាប់ហេីយរូបលោក និង សម្រេចចិត្តដឹកនាំក្រុមគ្រូពេទ្យចុះមកពិនិត្យជំងឺជូនដល់សិស្សានុ សិស្សជៀសវាងកុំអោយមានការសន្លាប់ជាបន្តបន្ទាប់ទៀត។

សូមបញ្ជាក់ថា​ ៖​ ក្នុងការចុះពិនិត្យមេីលជំងឺនេះក៏មានការអញ្ជេីញ ចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋានផងដែរ៕បញ្ញា​

Leave a Reply

Your email address will not be published. Required fields are marked *