ជិតដល់ថ្ងៃចូលរោងការ ប្រុសព្រានឬស្យា ចាប់រំលោភបានសម្រេចទាំងថ្ងៃចែស

ភ្នំពេញ ៖ នាងក្រមុំម្នាក់ជិតដល់​ចូល​រោងការ​ទៅហើយ ត្រូវ​ប្រុស​ព្រាន​វ័យ​២៦​ឆ្នាំ​ម្នាក់ ចាប់រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច ក្នុងខណៈពេល ដែល​នាង​កំពុង​អង្គុយ​ហូបបាយ​ថ្ងៃត្រង់​តែ​ម្នាក់​ឯង​នៅ​ក្នុង​បន្ទប់​ផ្ទះជួល។

ហេតុការណ៍​នោះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​៣៥​នាទី​ថ្ងៃត្រង់​ថ្ងៃទី​៩ ខែ​ធ្នូ ឆ្នាំ​២០១៦ នៅក្នុង​បន្ទប់​លេខ​២​ផ្ទះជួល ស្ថិតក្នុង​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

នាង​កម្មការិនី​រោងចក្រ​កាត់ដេរ​ម្នាក់​ដែល​មាន​គូ​ដណ្ដឹង​ជិត​ដល់​។​
​ជន​ឈាមរាវ​ដែល​ត្រូវ​ចាប់ខ្លួន​នោះ​ឈ្មោះ សំបុក សុវណ្ណ អាយុ​២៦​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ​«​ជី​អើវើ​ហ្គ្រើ​ន​» ស្នាក់​នៅ​បន្ទប់​ជួល​ជិត​កន្លែងកើតហេតុ​ខាងលើ និង​មាន​ស្រុកកំណើត​ភូមិ​ស្វាយ​រុន ឃុំ​គោក​គង់​ខាងលិច ស្រុក​កញ្ច្រៀច ខេត្ត​ព្រៃវែង ។ ចំណែក​នារី​រងគ្រោះ អាយុ​១៨​ឆ្នាំ​មុខរបរ កម្មករ​រោងចក្រ ជាមួយ​ជនសង្ស័យ​ដែរ​។​
​ពេលនោះ​នាង​គ្មាន​លទ្ធភាព​ស្រែក​និង​រើបម្រះ​រួច​ពី​កណ្ដាប់ដៃ​ប្រុស​ព្រាន​បានឡើយ ព្រោះ​គ្មាន​កម្លាំង​និង​រើ ។ លុះ​ក្រោយពេល​ដែល​ជន​នោះ​ចាប់​រំលោភ​បាន​សម្រេច ទើប​ត្រូវ​ប្អូនជីដូនមួយ​ម្នាក់​ទៅដល់ គោះ​ទ្វារ​បន្ទប់​ពេលនោះ​ហើយ​ដែល​នាង​មាន​ឱកាស​បាន​ស្រែក​ឲ្យជួយ បង្ក​ឲ្យមាន​ការភ្ញាក់ផ្អើ​ល​ដល់​អ្នកជិតខាង នាំគ្នា​ជួយ​ចាប់ខ្លួន​ជន​នោះ​បាន និង​នាំ​ទៅ​ប្រគល់​ឲ្យ​នគរបាល​ប៉ុស្ដិ៍​ចោម​ចៅ​សាកសួរ និង​កសាង​សំណុំរឿង​ ៕ អូន ធួក

Leave a Reply

Your email address will not be published. Required fields are marked *