ចោរ​ឆក់​កាបូប​នៅ​ខណ្ឌ៧​មករា គេច​បាន​២ថ្ងៃ ទៅ​ជាប់ខ្នោះ​សមត្ថកិច្ចខណ្ឌមាន​ជ័​យ

ភ្នំពេញ៖ មុខ​​សញ្ញា​ចោរ​ឆក់​ម្នាក់ ក្រោយ​ធ្វើ​សកម្មភាព​ឆក់កាបូប​ស្ពាយ​បាន​សម្រេ​ច នៅ​ម្ដុំ​ផ្សារ​ដេប៉ូ ផ្លូវ​លេខ​២១៥ ក្នុងសង្កា​ត់​វាលវង់ រួច​បាន​រត់​គេច​ខ្លួន​បាន​២​ថ្ងៃ ​ត្រូ​វ សមត្ថកិច្ច​នគបាលខណ្ឌ៧​មករាតាម​ស្រា​វ​ជ្រាវ​ឃាត់​ខ្លួន​បានហើយ កាល​ពីវេ​លា​​ម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២២ ខែ​កុម្ភៈ ឆ្នាំ២០១៨ នៅចំណុចផ្ទះជួល ម្ដុំស​ង្កាត់​សឹ្ទងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។ ជនសង្ស័យមាន ឈ្មោះ សុឹង ពិឡា ភេទ​ប្រុស អាយុ២៥ឆ្នាំ មុខរបរជាសិស្ស ស្នាក់​នៅក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌ​មាន​ជ័យ ។ ដកហូត​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​ហុង​ដា c125 ពាក់​ស្លាក​លេខ​ភ្នំពេញ 1GM-1491 ។

គួររំលឹកថា កាលពីម៉ោង៦ព្រឹក ថ្ងៃទី២០ ខែកុម្ពះឆ្នាំ២០១៨ បុរស-ស្រ្តី ២នាក់​បាន​រង​របួស​ធ្ងន់ស្រាល បន្ទាប់ពីជន​សង្ស័យ​បានធ្វើសកម្មភាពឆក់យកកាបូបស្ពាយដែលគាត់ដាក់នៅក្នុងអាវមិនបានសម្រេច​ប​ណ្ដាល​ឱ្យ​ដួលម៉ូតូ​ទាំងជនសង្ស័យ​និង​ជន​រង​គ្រោះ​ភ្លាមៗ​នោះក៍មានគ្នាវា​ពីរម៉ូតូ​ទៀត​ម​ក​​ដឹក​យកជនសង្ស័យគេច​ខ្លួនបាត់​ស្រ​មោល បន្សល់ទុកនៅម៉ូតូកន្លែងកើតហេតុ​នៅ​ជិត​ស្តុប​ផ្សារ​ដេប៉ូ​ផ្លូវ​២១៥ សង្កាត់វា​ល​វ​ង់ ខ​ណ្ឌ​៧មករា រាជធានីភ្នំពេញ ៕

Leave a Reply

Your email address will not be published. Required fields are marked *