កម្លាំងនគរបាលស្នងការរាជធានីភ្នំពេញការិយាលយ័ព្រហ្មទណ្ឌកំរិតស្រាលឡោមពទ្ធ័ផ្ទះសំណាក់សេះមាសចាប់មុខសញ្ញាចោរប្លន់

ភ្នំពេញ ជនសង្សយ័ម្នាក់ក្នុងចំណោមបក្ខពួក៤នាក់ត្រូវបានកម្លាំងព្រហ្មទណ្ឌកម្រិតស្រាលឃាត់ខ្លួនខណៈដែល​ធ្វើការឆែកឆេរនៅក្នុងបន្ទប់ផ្ទះសំណាក់សេះមាសហើយជនសង្សយ័ខាងលើបានព្យាយាមរត់គេចខ្លួនពីសមត្ថកិច្ចរហូតដល់ចំណុចផ្សារឯករាជ្យ៣តាមបណ្តោយផ្លូវវែងស្រេងភូមិដំណាក់ធំ២សង្កាត់ស្ទឹងមានជយ័៣ខណ្ឌមានជយ័កាលពីវេលម៉ោង៩និង០០នាទីព្រឹកថ្ងៃទី២២ខែកុម្ភះឆ្នាំ២០១៨ក្រោយពេលធ្វើការឃាត់ខ្លួនជនសង្សយ័ខាងលើបានហើយសមត្ថចកិច្ចបានឆែកឃើញអាវុធខ្លី១ដើមម៉ាកK54ដែលជារបស់ជនសង្សយ័លាក់ទុកសម្រាប់ធ្វើសកម្មភាពប្លន់។

ក្នុងកិច្ចប្រត្តិការណ៏នេះសមត្ថកិច្ចក៏សំណូមពរមិនផ្តល់អត្តសញ្ញាណជនសង្សយ័ឡើយព្រោះសមត្ថកិច្ចនៅបន្តរធ្វើការស្រាវជ្រាវចាប់បក្ខជនសង្សយ័ដែលនៅសេសសល់បន្តទៀត។ហើយភ្លាមៗនោះដែរជនសង្សយ័ខាងលើត្រូវបានបញ្ជូនទៅកាន់ការរិយាលយ័ព្រហ្មទណ្ឌកម្រិតស្រាលដើម្បីធ្វើការសាកសួរបន្តរនិងកសាងសុំណុំរឿងបញ្ជូនទៅតុលាការចាត់ការតាមនិតិវិធិច្បាប់៕បញ្ញា​

Leave a Reply

Your email address will not be published. Required fields are marked *