រថយន្តដឹកស៊ីម៉ង់ត៍បើកបុកពីក្រោយរថយន្តដឹកទំនិញខ្ទេចមុខខ្លួនឯង

ភ្នំពេញ៖ រថយន្តដឹកស៊ីម៉ង់ត៍១គ្រឿងបានវាក់ជាមួយរថយន្តដឹកទំនិញបម្រុងបត់ឆ្លងផ្លូវហើយគេចមិនទាន់បានជករុលទៅបុកពេញទំហឹងបណ្ដាលឲ្យរងការខូចខាតក្រពឹតខ្ទេចមុខខ្លួនឯងយ៉ាងដំំណំ។ក្នុងខណៈពេលកំពុងបើកបរស្របគ្នាកាលពីវេលាម៉ោង១១និង១០នាទីព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើផ្លូវបេតុងភូមិត្រពាំងរំចេក សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រថយន្តដឹកស៊ីម៉ង់ត៍ម៉ាកហ៊ីយ៉ាន់ដាយពណ៍ស ពាក់ស្លាកលេខភ្នពេញ3D-0964។ចំណែករថយន្តទ្រុងដឹកទំនិញនោះម៉ាកCENTERក្បាលពណ៍ក្រហមលាយទឹកប្រាក់ទ្រុងពណ៍ខៀវពាក់ស្លាកលេខភ្នំពេញ3A-3147។ចំណែករថយន្តដឹកស៊ីម៉ង់ត៍ម៉ាកហ៊ីយ៉ាន់ដាយពណ៌ស ពាក់ស្លាកលេខភ្នពេញ3D-0964 ហើយអ្នកបើកបររថយន្តទាំង២គ្រឿងនេះមិនត្រូវបានគេស្គាល់ឈ្មោះឡើយ។

ប្រភពដដែលបានបន្តទៀតថា នៅមុនពេលកើតហេតុរថយន្តទាំងពីរគ្រឿងបានបើកបរធ្វើដំណើរក្នុងទិសដៅពីជើងទៅត្បូងស្របទិសគ្នា ដោយរថយន្តទ្រុងបើកមុខ ចំណែករថយន្តដឹកស៊ីម៉ង់ត៍បើកតាមក្រោយ។លុះពេលទៅដល់ត្រង់ចំណុចកើតហេតុខាងលើស្រាប់តែរថយន្តទ្រុងបានបត់ឆ្វេងប្រុងឆ្លងផ្លូវដែលជាហេតុធ្វើឲ្យរថយន្តដឹកស៊ីម៉ង់វាក់គេចចេញមិនទាន់ក៏បានជ្រុលទៅបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យក្រពឹតខ្ទេចមុខយ៉ាងដំណឹងតែម្ដង។

ប្រភពដដែលបានបន្តទៀតថា នៅក្នុងខណៈនោះបណ្ដាលឲ្យអ្នកបើកបររថយន្តដឹកស៊ីម៉ង់ត៍គាបជាប់ជើងរងរបួស ហើយត្រូវបាននគរបាលនិងប្រជាពលរដ្ឋនាំគ្នាគាស់យកចេញបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។ក្រោយពេលកើតហេតុនគរបាលបានឲ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នាបញ្ចប់រឿងនៅនិងកន្លែងនោះតែម្ដង៕

Leave a Reply

Your email address will not be published. Required fields are marked *