ខំ​ទុកចិត្តក្មួយ​ខ្ចីម៉ូតូគេឲ្យទៅទិញម្ហូបបែ​ជា​បែក​គំនិត​យកទៅបញ្ចាំ

ភ្នំពេញ៖យុវតីវ័យក្មេងស្រស់ស្អាតម្នាក់ពូខ្ចីម៉ូតូគេប្រើឲ្យទៅទិញម្ហូប បែរជាម៉ូតូនោះយកទៅបញ្ចាំជាមួយសង្សារនៅផ្សារឃ្លាំងរំសេវ បាត់២ថ្ងៃត្រូវម្ចាស់ម៉ូតូឃើញចាប់ឃាត់ខ្លួនប្រគ
ល់ឲ្យនគរបាលចាត់ការតាមនិតិវិធី។ហេតុការឃាត់ខ្លួនបានកើតឡើងនៅថ្ងៃទី២២ខែកុម្ភៈឆ្នាំ២០១៨​ស្ថិតនៅ​ចំណុចភូមិទួលពង្រសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ។

តាម​ប្រភព​ព័ត៌មានពី​មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា យុវតីយកម៉ូតូគេទៅបញ្ចាំរូបនោះមានឈ្មោះ ប៉ុន ពិសី អាយុ១៥ឆ្នាំស្នាក់នៅភូមទួលពង្រ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ទីកន្លែងកំណើតភូមិ០២ សង្កាត់បឹងកេងកង០១ ខណ្ឌពោធិ៍សែនជ័យ ។និងសង្សាឈ្មោះ កុល សម្បត្តិ ភេទប្រុសអាយុ២០ឆ្នាំ មុខរបរបុគ្គលិកមីហឹរនៅសង្កាត់ស្ទឹងមានជ័យ។ចំណែកម្ចាស់ម៉ូតូឈ្មោះ ប៉ន ស៉ីណាអាយុ២៨ឆ្នាំមុខរបរជាងសំណង់ស្នាក់នៅក្នុងការដ្ឋានភូមិទួលពង្រ សង្កាត់ចោមចៅ០១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញស្រុកកំណើតនៅភូមិស្វាយឃុំអង្គររាជស្រុកព្រះស្តេច ខេត្តព្រៃវែង។ម៉ូតូដែលគេយកទៅបញ្ចាំនោះម៉ាកសង់C125សេរីឆ្នាំ2011 ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ1BF,5043 ។

តាម​ប្រភពព័ត៌មានពីជនរងគ្រោះបានឲ្យដឹងថា នៅមុនពេលកើតហេតុយុវតីជនសង្ស័យត្រូវបានពូរបស់នាងបានខ្ចីម៉ូតូរបស់ខ្លួនឲ្យយុវតីខាងលើដើម្បីទៅទិញម្ហូបកាលពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៨ ចំណុចការដ្ឋានសំណង់កើតហេតុខាងលើ រួចហើយនាងក៏បានជិះម៉ូតូនោះទៅបាត់តែម្ដងដោយយកទៅបញ្ចាំជាមួយសង្សាររបស់នាងនៅផ្សារឃ្លាំងរំសេវចំនួន250ដុល្លារ៍ដើម្បីយកលុយនោះដើរលេងស៊ីចាយហ៊ឺហា។​បន្ទាប់​មក​ពួកគេបានដើររកដែលជាជនសង្ស័យនោះស្រាប់តែឃើញនៅសង្កាត់ស្ទឹងមានជ័យរួចក៏ឃាត់ខ្លួនប្រគល់ឲ្យសមត្ថកិច្ចប៉ុស្តិ៍ចោមចៅទី០១ជួយចាត់ការតាមនីតិវិធី។ចំណែកឯសង្សាររបស់នាងបានកំពុងរត់គេចខ្លួន។

ក្រោយពេលឃាត់ខ្លួនយុវតីដែលជាជនសង្ស័យនោះបានព្រម ទទួលកំហុសនឹងនាំម្ចាស់ម៉ូតូទៅកន្លែងដែលខ្លួនមិនចាំនៅឃ្លាំងរំសេវដើម្បីលោះម៉ូតូនោះយកមកវិញហើយម្ចាស់ម៉ូតូក៏ព្រមដកពាក្យបណ្ដឹងឈប់ប្ដឹងយុវតីម្នាក់នោះនិងប្រគល់ឲ្យសមត្ថកិច្ចអប់រំតាមនីតិវិធី ៕​៩៨

Leave a Reply

Your email address will not be published. Required fields are marked *